Yonhapបានឲ្យដឹងថាការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងយ៉ាងឆាប់រហ័ស។បើទោះបីជាការប្រើប្រាស់ឯកជននិងការវិនិយោគនៅតែបន្តធ្លាក់ចុះយ៉ាងណាក្តី។វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ(KDI)បានសរសេរនៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែមេសារបស់ខ្លួនថា“សេដ្ឋកិច្ចកូរ៉េកំពុងជួបប្រទះនឹងការធ្លាក់ចុះក្នុងកម្រិតមធ្យមដែលត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃការនាំចេញ។ជាពិសេសពីវិស័យព័ត៌មានវិទ្យា”។
 |
|
របាយការណ៍ដដែលបានបន្តថា“ប៉ុន្តែការប្រើប្រាស់នៅតែធ្លាក់ចុះ។ជាពិសេសគឺការប្រើប្រាស់ឬការទិញទំនិញខណៈលក្ខខណ្ឌហិរញ្ញប្បទានមិនមានភាពប្រសើរឡើងដោយសារអត្រាការប្រាក់កំពុងបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ”។ការវាយតម្លៃចុងក្រោយបំផុតនៅមេសាអំពីការនាំចេញបានបង្ហាញសញ្ញាវិជ្ជមានជាងការវាយតម្លៃ ដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ប៉ុន្តែវិទ្យាស្ថានខាងលើ ក៏បានចង្អុលបង្ហាញផងដែរថា តម្រូវការក្នុងស្រុក បានធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នា។នៅខែមីនា ការនាំចេញ ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដ៏សំខាន់បានកើនឡើង៣,១ភាគរយបើធៀបនឹងឆ្នាំមុននិងកត់សម្គាល់ពីការកើនឡើងរយៈពេល៦ខែជាប់ៗគ្នា។ប៉ុន្តែវិទ្យាស្ថាន KDI បានកត់សម្គាល់ឃើញថា ការបញ្ជាការសាងសង់ ដែលជាសូចនាករដ៏សំខាន់បំផុតនៃស្ថានភាពឧស្សាហកម្មបានបន្តដាំក្បាលចុះដែលការណ៍នេះបង្ហាញថាការវិនិយោគនៅក្នុងវិស័យសំណង់បាននិងកំពុងធ្លាក់ចុះ។របាយការណ៍ខាងលើបានបង្ហាញទៀតថា “កត្តាហានិភ័យខាងក្រៅនៅតែបន្តកើតមាន ដូចជា ការកើនឡើងនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិនិងការរំខានដល់ការដឹកជញ្ជូន ដែលបង្កឡើងដោយភាពតានតឹងភូមិសាស្ត្រនយោបាយ”៕
Post a Comment