អ៊ីស្រាអែ​​ល​​វាយប្រហារ​លើ​មូលដ្ឋាន​នុយ​​ក្លេអ៊ែរ​អ៊ីរ៉ង់ស្ថានភាព​តា​នតឹង​ប៉ុណ្ណា?

 CNNបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលនិយាយថាអ៊ីស្រាអែលបានជូនដំណឹងដល់សហរដ្ឋអាមេរិកថាខ្លួនមិនកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ។មន្ត្រីអាមេរិកបាននិយាយថាអ៊ីស្រាអែលបានព្រមានរដ្ឋបាលប្រធានាធិបតី Joe Biden ជាមុននៅថ្ងៃទី១៨ខែមេសាថាការវាយប្រហារនឹងកើតឡើង២៤-៤៨ម៉ោងក្រោយ។

ការ​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​គេ​ឮ​នៅ​ការ​ផ្ទុះ​នៅ Isfahanកាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។ រូបថត៖Guardian
យោងតាម ​​CNN អ៊ីស្រាអែលបានធានាដល់សហរដ្ឋអាមេរិកថា ខ្លួននឹងមិនកំណត់គោលដៅនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ។សារព័ត៌មាន Fox News បានបញ្ជាក់ថាមានការផ្ទុះមួយនៅក្នុងខេត្ត Isfahan ដែលទីក្រុង Natanz ស្ថិតនៅដែលជាទីតាំងនុយក្លេអ៊ែរមួយរបស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថាទីតាំងទាំងអស់នៅក្នុងតំបន់គឺ "មានសុវត្ថិភាពទាំងស្រុង"។ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការក៏បានរាយការណ៍ពីការផ្ទុះនៅ Isfahan ក្បែរព្រលានយន្តហោះអន្តរជាតិផងដែរ។Isfahanជាទីតាំងមូលដ្ឋានទ័ពអាកាសដ៏សំខាន់សម្រាប់យោធាអ៊ីរ៉ង់ក៏ដូចជាទីតាំងដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រព័ន្ធការពារអាកាសត្រូវបានធ្វើឱ្យសកម្មនៅក្នុងទីក្រុង Isfahan ក្នុងខេត្តដែលមានឈ្មោះដូចគ្នាដើម្បីប្រយុទ្ធជាមួយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី១៨ខែមេសា។ទន្ទឹមនឹងនេះ បណ្តាញព័ត៌មាន Fox News បានដកស្រង់ប្រភពយោធាដែលពិពណ៌នាអំពីការវាយប្រហាររបស់អ៊ីស្រាអែលថា"មានកម្រិត"។ ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​និយាយ​ថាអាមេរិក​មិន​បាន​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​នេះ​ទេ។មន្ត្រីមន្ទីរបញ្ចកោណ មិនបានបញ្ជាក់ពីការវាយប្រហារនេះទេ។សេតវិមាន និងក្រុមប្រឹក្សាសន្តិសុខជាតិ(NSC)បានបដិសេធមិនធ្វើអត្ថាធិប្បាយលើស្ថានភាពដែលកំពុងបន្ត។យោងតាមព័ត៌មានដែលមិនបានបញ្ជាក់ អ៊ីស្រាអែលបានវាយប្រហារទីក្រុងអ៊ីរ៉ង់សរុបចំនួន៨រួមមាន Tehran, Fordow, Arak, Natanz, Kharg, Bushehr និង Bandar Abbas ។នៅពេលត្រូវបានសួរដោយ CNN អំពីការផ្ទុះនៅក្នុងប្រទេសអ៊ីរ៉ង់ យោធាអ៊ីស្រាអែលបានឆ្លើយតបថាពួកគេ"មិនមានការអត្ថាធិប្បាយណាមួយដែលត្រូវធ្វើនៅពេលនេះទេ"៕ពុតសាម៉ាត់


Powered by Blogger.