វិមា​នក្រឹម​ឡាំ​ង៖រុស្ស៊ីនិង​លោកខា​ងលិចត្រូវតែក​សា​​ងទំនាក់ទំនង​តាំង​ពីដើមរៀងមក

ភាគីរុស្ស៊ីបញ្ជាក់ថាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងលោកខាងលិចមិនអាចត្រឡប់ទៅដូចពីមុនបានទេសូម្បីតែជម្លោះអ៊ុយក្រែនត្រូវបានបញ្ចប់ក៏ដោយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។AFP
យោងតាម ​​RT កាលពីថ្ងៃទី២៦ខែមេសា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskovបានប្រកាសថារុស្ស៊ីមិនមែនជាការគំរាមកំហែងដល់អឺរ៉ុបទេ ។ប៉ុន្តែទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងលោកខាងលិចមិនអាចត្រឡប់ទៅដូចពីមុនបានទេ។លោក Peskov បាននិយាយថា "រុស្ស៊ីមិនគំរាមកំហែងអឺរ៉ុបទេ ហើយគេរំពឹងថាអឺរ៉ុបក៏មិនគំរាមកំហែងរុស្ស៊ីដែរ។ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងលោកខាងលិចនឹងបន្តដូចធម្មតានោះទេ។គ្មាននរណាម្នាក់ចង់បាននោះទេ"។មន្ត្រីវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថារុស្ស៊ីនឹងនៅតែចាត់ទុកប្រទេសអឺរ៉ុបជាអ្នកជិតខាងបន្ទាប់ពីយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនបានបញ្ចប់។ការរក្សាទំនាក់ទំនងគឺជាការចាំបាច់សម្រាប់ភាគីទាំងសងខាង។ប៉ុន្តែទីក្រុងម៉ូស្គូនឹងមិនត្រឡប់ទៅការអនុវត្តចាស់នោះទេ។លោក Peskov បានបន្ថែមថា "យើងបានរៀនមេរៀនជាច្រើនអំពីរបៀបដែលលោកខាងលិចប្រព្រឹត្តចំពោះរុស្សី។នៅចំពោះមុខលោក Peskov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក SergeyLavrovក៏បាននិយាយថាជម្លោះអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថាទីក្រុងម៉ូស្គូមិនអាចជឿទុកចិត្តលើលោកខាងលិចទៀតទេ។លោក Lavrovបាននិយាយថា"គ្មានការបំភាន់ណាមួយដែលនៅសេសសល់ពីទសវត្សរ៍ឆ្នាំ១៩៩០ទេ ប្រទេសលោកខាងលិចនឹងមិនបើកដៃឱ្យរុស្ស៊ី ហើយមិនមានលទ្ធិប្រជាធិបតេយ្យដើម្បីបង្រួបបង្រួមទាំងអស់គ្នា។កាលពីខែមីនាឆ្នាំនេះប្រធានាធិបតីVladimirPutinក៏បានច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនឹងផ្ទុះជម្លោះជាមួយបណ្តាប្រទេសអឺរ៉ុបបន្ទាប់ពីអ៊ុយក្រែន។ ម្ចាស់វិមានក្រឹមឡាំងបានបញ្ជាក់ថាទីក្រុងម៉ូស្គូ «គ្មានហេតុផលទេ ហើយនឹងមិនទទួលបានផលប្រយោជន៍អ្វីពីការធ្វើដូច្នេះឡើយ»៕ពុតសាម៉ាត់

Powered by Blogger.