​ក្រសួង​ព័ត៌​មាន​​រៀបចំ​ការ​ធ្វើ​តេ​ស្ត​​រក​សា​រធាតុ​ញៀន​ចំពោះ​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​និ​ង​មន្ត្រី​ជាប់​កិច្ចសន្យា​

នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​កំពុង​រៀបចំ​ធ្វើ​តេ​ស្ត​ទឹកមូត្រ​ចំពោះ​មន្ត្រី​រាជការ​និង​មន្ត្រី​ជាប់កិច្ចសន្យា​រក​សារធាតុ​ញៀន​ដើម្បី​ចូលរួម​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ​ស្តីពី​កា​រដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​ក្រសួង​ ​ស្ថាប័ន​នានា​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

គម្រោង​ដំណើរការ​ងារ​ធ្វើ​តេ​ស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកមូត្រ​ ​ដោយ​ប្រើ​ឧបករណ៍​តេ​ស្ត​រហ័ស​ ​ចំពោះ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​មន្ត្រី​ជាប់កិច្ចសន្យា​ ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុងឱកាសនៃ​កិច្ចប្រជុំ​បច្ចេកទេស​ ​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនក្រោមអធិបតីភាព​ ​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​ជំនាញ​ ​បច្ចេកទេស​ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដែល​នឹង​មក​ជួយ​បង្ហាត់បង្រៀន​ពន្យល់​ពី​កិច្ចការ​ងារ​មួយ​ចំនួន​ដល់​មន្ត្រី​បង្គោល​ ​ក្រសួង​ព័ត៌មាន​ ​ដើម្បី​ឱ្យ​អង្គភាព​នីមួយៗ​អាច​ចេះ​ធ្វើ​តេ​ស្ត​ទឹកមូត្រ​ដោយខ្លួនឯង​ ​និង​បាន​យល់​ដឹង​ពី​របៀប​នៃ​ដំណើរការ​ធ្វើ​តេ​ស្ត​រក​សារធាតុ​ញៀន​ ​។​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​មានប្រសាសន៍ថា​ ​ការ​ធ្វើ​តេ​ស្ត​គ្រឿងញៀន​ ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​នៃ​ក្រសួង​ព័ត៌មាន​ ​គឺ​ស្របតាម​ការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ​ចុះ​ថ្ងៃ​ទី​២​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​ស្តីពី​វិធានការ​ម៉ឺងម៉ាត់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ ​នៅ​តាម​ក្រសួង​ ​ស្ថាប័ន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​​លោក​បាន​មានប្រសាសន៍ថា​ ​«​តាមរយៈ​ការងារ​នេះ​ ​ក្រសួង​ព័ត៌មាន​បាន​បង្កើត​គណៈកម្មការ​មួយ​ ​ដើម្បី​រៀបចំ​ការ​ធ្វើ​តេ​ស្ត​រហ័ស​នៅ​ក្នុង​ទឹកមូត្រ​ដល់​មន្ត្រី​រាជការ​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ព័ត៌មាន​ ​ហើយ​គណៈកម្មាធិការ​ផ្ទៃក្នុង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ពិនិត្យ​ការ​តវ៉ា​ប្រសិនបើ​មាន​បញ្ហា​អ្វី​កើតឡើង​ ​និង​បើសិនជា​ពួកគេ​ចង់​ធ្វើ​តេ​ស្ត​ឡើងវិញ​»​។​​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​បញ្ជាក់​ថា​៖​ ​«​ពួកគេ​ត្រូវ​អនុវត្ត​តាម​យន្ត​ការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ ​ដើម្បី​ធ្វើ​តេ​ស្ត​ឡើងវិញ​ថា​ពិត​ឬ​អត់​»​។​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​មន្ត្រី​រាជការ​សរុប​ចំនួន​ ​៥​៦​,​៤​៤​៥​នាក់​ ​ដែល​បម្រើ​ការងារ​នៅ​ក្រសួង​ ​ស្ថាប័នជាតិ​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​បាន​ធ្វើ​តេ​ស្ត​ទឹកមូត្រ​ដើម្បី​រក​សារធាតុ​ញៀន​ ​ហើយ​ក្នុងចំណោម​នោះ​ ​មាន​៧​៦​នាក់​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ឃើញ​សារធាតុ​ញៀន​ ​ដែល​មន្ត្រី​ទាំងនេះ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ ​ហើយ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​លុបចេញ​ពី​បញ្ជី​មន្ត្រី​រាជការ​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​៕ ​A​K​P

Powered by Blogger.