៤០អង្សារក្តៅខ្លាំងស​ម្ដេចធិប​តីណែនាំឱ្យគ​ណៈគ្រប់គ្រងសាលាផ្អាក​​ការសិក្សាបន្ទាន់

 មានប្រសាសន៍ក្នុងពេលជួបសំណេះជាមួយកម្មករនិយោជិតមន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១​ខែឧសភា ឆ្នាំ២០២៤ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី៤០អង្សារសេ សម្ដេចធិបតីហ៊ុនម៉ាណែតបានណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។

កុមារានៅសាលាបឋមសិក្សាជ័យជំនះនាំគ្នាអង្គុយក្រោមដើមឈើមួយដ៏ត្រជាក់។
សម្ដេចធិបតី ថ្លែងថា « ជាពិសេសនៅតាមសាលាក្មេងតូចៗថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស៤០ដឺក្រ(អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ម៉ោង២ហ្នឹងចឹងកែម៉ោងទៅកុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូបហើយបើចាំបាច់គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះកុំឱ្យ(សិស្ស)អង្គុយយូរ»។ ការឡើងកម្តៅបែបនេះសម្ដេចនាយករដ្ឋមន្ត្រីបានចាត់ទុកថាមិនមែនជារឿងល្អទេដែលដាក់កន្សែងត្រជាក់លើក្បាល ហើយអង្គុយក្រោយកម្ដៅរាប់សិបម៉ោង។ សម្ដេចបានចាត់ថាការរៀនក្រោមកម្ដៅជាង៤០អង្សារសេមិនមែនជារឿងចំណេញឡើយ។ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្ដៅខ្លាំងនេះសម្ដេចបានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិអាជ្ញាធរនៅតាមមូលដ្ឋានត្រូវត្រៀមខ្លួនជួយប្រជាពលរដ្ឋលើបញ្ហាទឹកប្រើប្រាស់និងត្រៀមដោះស្រាយបញ្ហាអគ្គិភ័យផងដែរ៕


Powered by Blogger.