សារលិខិត​សម្តេចធិប​តីអ្នកសារព័ត៌​មានត្រូវឈ​រលើគោលការណ៍​ជាមូលដ្ឋាននៃ​ការគោរពក្រមសី​​លធម៌និងវិជ្ជាជីវៈសារ​ព័ត៌មាន

 សារលិខិតសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៤នេះបានលើកឡើងថាអ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន។

សម្តេចធិបតីបានបន្ថែមថានៅលើពិភពលោក អ្នកសារព័ត៌មានបានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គមនិងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនិងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាពការអភិវឌ្ឍ។តាមសារលិខិតសម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។សម្តេចធិបតី ហ៊ុន ម៉ាណែតបានអំពាវនាវដល់ អ្នកសារព័ត៌មាន បន្តចូលរួមលើកស្ទួយវិស័យព័ត៌មានដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថនិងញុះញង់បង្កឱ្យកើតមានអរិភាពនិងការបែកបាក់សាមគ្គីភាពជាតិសម្តេចធិបតីប្រកាសគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។សម្តេចធិបតី ហ៊ុនម៉ាណែតបានកត់សម្គាល់ថាលំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អនិងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផលព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ច្បាប់ស្តីពីរបបសារព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិនិងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។រដ្ឋធម្មនុញ្ញនព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្សដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ៕

Powered by Blogger.