ជូនដំណឹងស្ថានភា​ពធាតុអាកាសនៅ​កម្ពុជាចាប់ពីថ្ងៃទី១៤​ដល់ថ្ងៃទី១៦​ខែឧសភាឆ្នាំ២​០២៤

ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៤៖
ក្រសួងបានបញ្ជាក់ថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជាភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ខេត្តបន្ទាយមានជ័យសៀមរាបបាត់ដំបងពោធិ៍សាត់កំពង់ចាមកំពង់ឆ្នាំងកំពង់ធំស្វាយរៀងព្រៃវែងនិងកណ្តាលអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។
មានខេត្ត ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មំ រតនគិរី មណ្ឌលគិរី ប៉ៃលិន កំពង់ស្ពឺ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។
រូបឯកសារសហការី



Powered by Blogger.