ក្រុមហ៊ុ​នបច្ចេកវិទ្យាខ្នាតយក្សMicr​osoftបោះទុន១,៧ពា​ន់លានដុល្លារនៅ​ឥណ្ឌូនេស៊ី

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សMicrosoftគ្រោះបោះទុនវិនិយោគ១,៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីអភិវឌ្ឍន៍សេវាកម្មCloud និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)ព្រមទាំងសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។នេះបើតាមការចេញផ្សាយReuters។

នៅក្នុងរូបថតដែលចេញផ្សាយដោយវិមានប្រធានាធិបតីឥណ្ឌូនេស៊ី លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ពីឆ្វេង ចាប់ដៃជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីJokoWidodoក្នុងអំឡុងពេលកិច្ចប្រជុំនៅវិមាន Merdeka ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី៣០ខែមេសា ឆ្នាំ២០២៤។ (វិមានប្រធានាធិបតីតាមរយៈ AP)

 


គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះត្រូវបានប្រកាសឱ្យដឹងនៅថ្ងៃអង្គារទី៣០ ខែមេសាក្នុងឱកាសដែលលោកSatyaNadellaនាយកប្រតិបត្តិក្រុមហ៊ុនMicrosoft បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី។Microsoft to invest US$1.7 billion in cloud, AI in Indonesia, CEO says - CNAរដ្ឋធានីហ្សាការតាគឺជាគោលដៅទស្សនកិច្ចទី១របស់លោក Nadella ក្នុងដំណើររបស់លោកឆ្ពោះមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនោះ លោក នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ប្រទេសម៉ាឡេស៊ីនិង ថៃ នៅចុងសប្តាហ៍នេះ។លោក Nadella បានលើកឡើងថាក្រុមហ៊ុនMicrosoftនឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងវិទ្យាសាស្ត្រកុំព្យូទ័រ Cloud ក្នុងទំហំទឹកប្រាក់ចំនួន១,៧ពាន់លានដុល្លារ ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធ AIថ្មីចុងក្រោយបំផុតនិងអស្ចារ្យបំផុតទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃអង្គារនេះលោកNadellaបានជួបជាមួយប្រធានាធិបតីចាំផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ីគឺលោកJokoWidodoដើម្បីពិភាក្សាអំពីការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិម្មិត AI និងការអភិវឌ្ឍន៍ទេពកោសល្យ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី។ជាមួយគ្នានេះ លោក Nadella បានអះអាងថា ក្រុមហ៊ុន Microsoft នឹងបណ្តុះបណ្តាលមនុស្សចំនួន២,៥លាននាក់នៅតំបន់អាស៊ានឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)នៅត្រឹមឆ្នាំ២០២៥ខាងមុខ។ក្រុមហ៊ុន Microsoftកំពុងព្យាយាមពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅទូទាំងពិភពលោក ដោយក្នុងនោះ ក្រុមហ៊ុនបានបោះទុនចំនួន២,៩ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ cloudនិងAIនៅក្នុងប្រទេសជប៉ុននិងបោះទុនចំនួន១,៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនAI G42 ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួមផងដែរ៕
Powered by Blogger.