វិមានក្រឹមឡាំងបាននិយាយថាការជជែកដេញដោលគ្នារវាងប្រធានាធិបតី BidenនិងលោកTrump«មិនស្ថិតក្នុងចំណោមបញ្ហាអាទិភាពលើរបៀបវារៈរបស់រុស្ស៊ីទេ»។
 |
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitryPeskov។Ruters |
យោងតាមRTកាលពីថ្ងៃទី២៨ខែមិថុនាអ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitryPeskovបានអត្ថាធិប្បាយលើការជជែកដេញដោលដោយផ្ទាល់រវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងលោក DonaldTrump។នៅពេលសួរដោយអ្នកសារព័ត៌មានថាតើលោកប្រធានាធិបតីPutinបានមើលការជជែកដេញដោលដែរឬទេលោក Peskov បានឆ្លើយថា"តើអ្នកគិតថាប្រធានាធិបតីនឹងកំណត់ម៉ោងរោទិ៍ដើម្បីមើលកម្មវិធីដែលធ្វើឡើងនៅម៉ោងអាមេរិកឬ?មិនមានហេតុផលដើម្បីតាមដានព្រឹត្តិការណ៍នេះទេ”។បើតាមមន្ត្រីវិមានក្រឹមឡាំងដែរ បញ្ហានយោបាយផ្ទៃក្នុងរបស់អាមេរិកមិនស្ថិតក្នុងចំណោមចំណុចអាទិភាពក្នុងរបៀបវារៈរបស់រុស្ស៊ីទេ។លោកPeskovបាននិយាយថា"យើងមានបញ្ហាសំខាន់ៗជាច្រើនទៀតទាក់ទងនឹងប្រទេសរុស្ស៊ី។ការិយាល័យប្រធានាធិបតីនឹងវិភាគសេចក្តីថ្លែងការណ៍របស់បេក្ខជនប្រធានាធិបតីអាមេរិកនៅពេលសមស្រប" ។នៅថ្ងៃទី ២៧ខែមិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក) លោកប្រធានាធិបតី Biden និងលោកTrump បានជជែកដេញដោលគ្នាផ្ទាល់នៅហ្សកហ្ស៊ី។ នៅទីនេះ បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរនាក់បានជជែកគ្នាយ៉ាងខ្លាំងអំពីស្ថានភាពនៅអ៊ុយក្រែនហើយបានចោទប្រកាន់គ្នាទៅវិញទៅមកថា "លើកទឹកចិត្ត"រុស្ស៊ីឱ្យចាប់ផ្តើមយុទ្ធនាការយោធាពិសេស។នៅក្នុងខែកុម្ភៈឆ្នាំនេះលោកPutinបានប្រកាសពីឆន្ទៈរបស់លោកក្នុងការធ្វើការជាមួយប្រធានាធិបតីណាមួយដែលត្រូវបានជ្រើសរើសដោយប្រជាជនអាមេរិក។ ទោះជាយ៉ាងណាក៏ដោយម្ចាស់វិមានក្រឹមឡាំងបាននិយាយថា លោកចង់ឱ្យលោកប្រធានាធិបតីBiden ឈ្នះការបោះឆ្នោត ព្រោះលោក Bidenគឺជា"អ្នកនយោបាយចាស់ទុំដែលអាចទាយទុកជាមុនបានជាងលោកTrump" ។ត្រឹមខែមិថុនា ប្រធានាធិបតីPutinបានអត្ថាធិប្បាយថា លទ្ធផលបោះឆ្នោតខែវិច្ឆិកានឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកចំពោះរុស្ស៊ីទេ៕ពុតសាម៉ាត់
Post a Comment