បុរសម្នាក់នៅខេត្ត Tay Ninh ភាគខាងត្បូងត្រូវបានចាប់ខ្លួន ដើម្បីស៊ើបអង្កេតពីបទបោកបញ្ឆោតស្ត្រី២នាក់ឱ្យចូលប្រទេសកម្ពុជា មុនពេលលក់ពួកគេឱ្យក្រុមហ៊ុនឆបោកក្នុងតម្លៃ ៣០០ ដុល្លារក្នុងមនុស្សម្នាក់។
 |
Luu Huynh Kim Long នៅប៉ុស្តិ៍នគរបាល។ រូបថតរបស់ VnExpress/Tuyet Nhung |
Luu Huynh Kim Long អាយុ ៣២ឆ្នាំ ត្រូវបាននគរបាល Tay Ninh ចាប់ខ្លួនកាលពីថ្ងៃសុក្រ ដើម្បីស៊ើបអង្កេតពីបទជួញដូរមនុស្ស។កាលពីថ្ងៃទី១៨ ខែមិថុនា នគរបាលបានចាប់ខ្លួនឈ្មោះ Long និងអ្នករត់ម៉ូតូឌុបដឹកស្ត្រីពីរនាក់អាយុ ១៨ឆ្នាំ និង ២៨ឆ្នាំ មកប្រទេសកម្ពុជាតាមផ្លូវដែលមិនសូវស្គាល់។ ឈ្មោះ Long បានសារភាពថា ខ្លួនបានលក់ស្ត្រីទាំងនោះឲ្យក្រុមហ៊ុនមួយនៅតំបន់គឹមសា៣(Kim Sa 3) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។ ឈ្មោះ Long ក៏បានសារភាពថាបានលក់ស្ត្រីបីនាក់ផ្សេងទៀតក្នុងម្នាក់តម្លៃ ៣០០ ដុល្លារ។ឈ្មោះ Long បាននិយាយថា គាត់គឺជាអ្នកជ្រើសរើសបុគ្គលិកដែលប្រកាសរើសអ្នកចូលធ្វើការងារអនឡាញ ដើម្បីស្វែងរកជនជាតិវៀតណាមមកធ្វើការនៅកម្ពុជា។ ក្រុមរបស់ឈ្មោះLong នឹងទាក់ទាញមនុស្សជាមួយនឹងការផ្តល់ជូនប្រាក់ចំណូលខ្ពស់។ នៅពេលដែលជនរងគ្រោះយល់ព្រមចូលធ្វើការ ក្រុមរបស់ឈ្មោះ Long នឹងលក់ពួកគេទៅឱ្យក្រុមហ៊ុនឆបោកដែលដំណើរការដោយជនជាតិចិន៕VnExpress
Post a Comment