ប្រទេសទាំង៣ដែលជាកម្មសិទ្ធិរបស់ណាតូ ហ្វាំងឡង់ ស៊ុយអែត និងន័រវេសបានព្រមព្រៀងគ្នាបង្កើតច្រករបៀងដឹកជញ្ជូនយោធា ដើម្បីផ្លាស់ទីទាហាននិងសម្ភារៈយោធារបស់ណាតូយ៉ាងឆាប់រហ័ស។
 |
|
យោងតាមសារព័ត៌មានTelegraphនិងDailyWrapច្រករបៀងនេះនឹងឆ្លងកាត់ទឹកដីភាគខាងជើងនៃប្រទេសខាងលើនិងអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពយ៉ាងឆាប់រហ័សពីកំពង់ផែន័រវេសទៅកាន់ព្រំដែនភាគខាងកើតនៃប្រទេសហ្វាំងឡង់ក្នុងករណីមានគ្រោះមហន្តរាយដ៏ធំ។ការសម្រេចចិត្តបង្កើតច្រករបៀងយោធាត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីនៃប្រទេសន័រវេស ស៊ុយអែតនិងប្រធានាធិបតីហ្វាំងឡង់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅចុងសប្តាហ៍នេះ។ការបង្កើតច្រករបៀងយោធាខាងលើត្រូវបានប្រកាសក្នុងបរិបទនៃភាពតានតឹងក្នុងតំបន់និងបង្កើនសកម្មភាពយោធារបស់អង្គការណាតូនៅលើផ្នែកខាងកើត។យោងតាមគេហទំព័រ Barents Observer នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store បានប្រកាសថាច្រករបៀងយោធានឹងឆ្លងកាត់ទឹកដីភាគខាងជើងនៃប្រទេសទាំង៣។"បានអនុញ្ញាតឱ្យយើងដឹកជញ្ជូនឧបករណ៍និងបុគ្គលិកបានយ៉ាងលឿនពីកំពង់ផែន័រវេសឆ្លងកាត់ស៊ុយអែត និងទៅកាន់ហ្វាំងឡង់"។ លោក Store បានសង្កត់ធ្ងន់ថា ដោយសារតែប្រទេសទាំងបីឥឡូវនេះជាផ្នែកមួយនៃអង្គការណាតូ ពួកគេអាចសហការការពារគ្នាទៅវិញទៅមកតាមរបៀបខុសគ្នាទាំងស្រុង។ប្រភពTelegraphបាននិយាយថាប្រទេសណាតូកំពុងបើកច្រកផ្លូវគោកជាច្រើន ដើម្បីផ្ទេរទាហានអាមេរិក និងរថពាសដែកទៅកាន់សមរភូមិជួរមុខ ក្នុងករណីដែលសង្រ្គាមដ៏ធំជាមួយរុស្ស៊ីផ្ទុះឡើង។ ដូច្នោះហើយ ទាហានអាមេរិកបានចុះចតនៅកំពង់ផែអឺរ៉ុបមួយក្នុងចំណោមកំពង់ផែទាំង៥ ហើយពីទីនោះត្រូវបានបញ្ជូនតាមផ្លូវដឹកជញ្ជូនដែលបានគ្រោងទុកជាមុន ដើម្បីទប់ទល់នឹងការវាយប្រហារដ៏មានសក្តានុពលពីទីក្រុងម៉ូស្គូ។ ទន្ទឹមនឹងនេះអង្គការណាតូក៏បានពិចារណាប្រើប្រាស់កំពង់ផែនៅអឺរ៉ុបខាងជើង រួមទាំងប្រទេសន័រវេស ស៊ុយអែត និងហ្វាំងឡង់ ជាកន្លែងចុះចតសម្រាប់កងទ័ពអាមេរិក។ប្រទេសន័រវេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបង្កើតអង្គការណាតូ។ហ្វាំងឡង់ចូលរួមសម្ព័ន្ធភាពនៅខែមេសា ឆ្នាំ២០២៣និងស៊ុយអែតនៅខែមីនា ឆ្នាំ២០២៤ ។ ប្រទេសទាំងនេះបានបោះបង់ជំហរអព្យាក្រឹត បន្ទាប់ពីរុស្ស៊ីបានបើកយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន។ហ្វាំងឡង់មានព្រំដែនប្រវែង១,៣៤០គីឡូម៉ែត្រជាមួយរុស្ស៊ី ហើយនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ប្រទេសនេះបានបិទច្រកព្រំដែនចុងក្រោយរបស់ខ្លួនជាមួយរុស្ស៊ី។ ទន្ទឹមនឹងនេះ ព្រំដែនរួមរវាងន័រវេស និងរុស្ស៊ីមានប្រវែង១៩៥.៧ គីឡូម៉ែត្រ៕ពុតសាម៉ាត់
Post a Comment