មន្ត្រីរុស្ស៊ីនិយាយថាអ៊ុយក្រែននឹងមិនក្លាយជាសមាជិកណាតូឡើយហើយសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមិនត្រូវធ្វើកំហុសអតីតកាលម្តងទៀតឡើយ។
 |
|
កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenbergបាននិយាយថា"បញ្ហាសមាជិកភាពមិនស្ថិតនៅលើតុទេ" លុះត្រាតែទីក្រុងគៀវយកឈ្នះទីក្រុងមូស្គូក្នុងជម្លោះនោះ។ លោក Stoltenberg បាននិយាយថា"យើងត្រូវធានាថា អ៊ុយក្រែនឈ្នះ នោះគឺជាលក្ខខណ្ឌអប្បបរមាសម្រាប់អ៊ុយក្រែនដើម្បីក្លាយជាសមាជិកនៃសម្ព័ន្ធភាព" ។ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានTass នៅថ្ងៃទី១៨ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Ryabkov បានសង្កត់ធ្ងន់ថា "រឿងនេះនឹងមិនកើតឡើងទេ។ខ្ញុំសង្ឃឹមថាលោក Stoltenberg យល់អំពីរឿងនេះ" ។អ្នកការទូតរុស្ស៊ីបាននិយាយថាលោក Stoltenbergគួរតែយល់ពីអ្វីដែលបានកើតឡើងបន្ទាប់ពីណាតូបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលBucharestក្នុងឆ្នាំ២០០៨ថានៅទីបំផុតអ៊ុយក្រែននឹងចូលរួមជាមួយសម្ព័ន្ធមិត្តយោធា។“នេះជាមូលហេតុនៃវិបត្តិជាច្រើនដែលយើងកំពុងជួបប្រទះសព្វថ្ងៃនេះ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថាប្រសិនបើសមាជិកណាតូសុខចិត្តធ្លាក់ក្នុងអន្ទាក់ដដែលម្តងទៀត ហើយប្រវត្តិសាស្ត្រមិនបានជួយពួកគេឱ្យរៀនពីបទពិសោធន៍ទេ ពួកគេនឹងត្រូវបានគេវាយដំម្តងទៀតហើយរបួសរបស់ពួកគេនឹងកាន់តែធ្ងន់ធ្ងរទៅៗ"។អ៊ុយក្រែនបានដាក់ពាក្យចូលជាសមាជិកណាតូជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែរហូតមកដល់ពេលនេះ សម្ព័ន្ធភាពយោធានៅតែបដិសេធក្នុងការកំណត់ពេលវេលាជាក់លាក់ ឬផែនទីបង្ហាញផ្លូវសម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែន។អស់រយៈពេលជិត២ទសវត្សរ៍មកហើយ ដែលប្រធានាធិបតី Vladimir Putin បានព្រមានថា គោលនយោបាយណាតូមានគោលដៅធ្វើឱ្យសន្តិសុខជាតិរបស់រុស្ស៊ីចុះខ្សោយ។កាលពីសប្តាហ៍មុន លោកបានណែនាំថាទីក្រុងម៉ូស្គូអាចបញ្ជាឱ្យមានបទឈប់បាញ់និងចាប់ផ្តើមការចរចាភ្លាមៗ នៅពេលដែលក្រុងគៀវដកទ័ពទាំងអស់ចេញពីតំបន់ Donetsk និង Lugansk ដែលប្រកាសដោយខ្លួនឯងតំបន់ Kherson និង Zaporizhzhia ។ ទោះបីជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងអាចសម្រេចបានលុះត្រាតែអ៊ុយក្រែនប្តេជ្ញារក្សាអព្យាក្រឹតភាព ហើយបោះបង់ចោលផែនការចូលរួមជាមួយណាតូ។ទាំងគៀវនិងណាតូបានច្រានចោលសំណើរបស់លោកPutin ហើយបានចោទប្រកាន់ថាវាជា"ឱសានវាទ" ដែលមិនអាចទទួលយកបាន។ ប៉ុន្តែបើតាមប្រធានសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergey Naryshkin វាជាការប្រសើរសម្រាប់អ៊ុយក្រែនក្នុងការទទួលយកការផ្តល់ជូនរបស់លោកប្រធានាធិបតីPutin នៅពេលនេះ៕ពុតសាម៉ាត់
Post a Comment