រុស្សីសងវិញទណ្ឌកម្មEU
រុស្ស៊ីបានឆ្លើយតបភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុប(EU)បានប្រកាសថាខ្លួននឹងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះដោយសារតែជម្លោះនៅអ៊ុយក្រែន។នៅក្នុងកញ្ចប់ទណ្ឌកម្មទី១៤ដែលបានប្រកាសកាលពីថ្ងៃទី២៤ខែមិថុនាសហភាពអឺរ៉ុបបានបន្ថែមបុគ្គលចំនួន៦៩និងអង្គការចំនួន៤៧ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីទៅក្នុង"បញ្ជីខ្មៅ"ក៏ដូចជាការដាក់បម្រាមលើការដឹកជញ្ជូនឧស្ម័នធម្មជាតិ(LNG)និងប្រព័ន្ធទូទាត់ធនាគាររបស់ប្រទេស ។មកទល់ពេលនេះ ទីក្រុងប្រ៊ុចសែលបានចេញទណ្ឌកម្មលើបុគ្គល និងអង្គការរុស្ស៊ីជាង២,២០០ដែលត្រូវបានចោទប្រកាន់ថា "ធ្វើសកម្មភាពដែលបំផ្លិចបំផ្លាញឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាពនិងឯករាជ្យភាពរបស់អ៊ុយក្រែន"។
យោងតាម RT នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយមិនយូរប៉ុន្មាននៅថ្ងៃទី ២៥ខែមិថុនាក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់សកម្មភាពរបស់សហភាពអឺរ៉ុបថា"ខុសច្បាប់តាមទស្សនៈផ្លូវច្បាប់អន្តរជាតិព្រោះវាត្រូវបានអនុវត្តដោយគ្មានតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ"។ ទីក្រុងម៉ូស្គូជឿជាក់ថាវិធានការទាំងនេះគឺ"គ្មានប្រយោជន៍ទាំងស្រុងហើយនឹងធ្វើឱ្យការជឿទុកចិត្តរបស់ប្រជាជនភាគច្រើនជាសកលនៅក្នុងសហភាពអឺរ៉ុបចុះខ្សោយ"។អាជ្ញាធររុស្ស៊ីបានកត់សម្គាល់ថាជាការឆ្លើយតបទៅនឹងទង្វើមិនរាក់ទាក់របស់សហភាពអឺរ៉ុបទីក្រុងម៉ូស្គូបាន "ពង្រីកយ៉ាងសំខាន់" នូវបញ្ជីមនុស្សដែលត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីរុស្ស៊ី រួមទាំងសមាជិកក្រុមប្រឹក្សាអឺរ៉ុបសមាជិកសភានៃរដ្ឋសមាជិកសហភាព និងគណៈប្រតិភូជាតិទៅកាន់សភាអឺរ៉ុប។យោងតាមក្រសួងការបរទេសរុស្ស៊ី បម្រាមនេះក៏ត្រូវបានពង្រីកផងដែរដើម្បីរួមបញ្ចូលទីភ្នាក់ងារ អាជីវកម្ម និងបុគ្គលដែលទទួលខុសត្រូវក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ អ្នកដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់ទោសមន្ត្រីរុស្ស៊ី; អ្នកតស៊ូមតិនៃការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ហើយប្រគល់ទៅអ៊ុយក្រែនក៏ដូចជាសកម្មជនអង្គការក្រៅរដ្ឋាភិបាលដែលចូលរួមក្នុងការឃោសនាប្រឆាំងទីក្រុងម៉ូស្គូ៕ពុតសាម៉ាត់
Post a Comment