ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាផ្ដាំនិស្សិតនគរបាលជ័យលាភីទាំងអស់កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ!
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនគរបាលជ័យលាភីថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារជំនាន់ទី២របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់កុំប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន នៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។
![]() |
Post a Comment