​រដ្ឋាភិបា​ល​​​បង្កើត​អង្គភាព​សវន​កម្ម​ពន្ធដារ​ពិសេស​ដើម្បី​ជួ​យ​ដោះស្រាយ​បញ្ហា​អ្នកជាប់ពន្ធ​ ​

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ពី​ការ​បង្កើត​​«​អង្គភាព​សវនកម្ម​ពន្ធដារ​ពិសេស​»​ ​មាន​ឋានៈ​ស្មើ​នាយកដ្ឋាន​និង​ស្ថិតនៅ​ក្រោម​ចំណុះ​របស់​អគ្គនាយកដ្ឋាន​ព​ន្ឌ​ដារ​​ក្នុង​គោលបំណង​សម្រួល​ទៅដល់​បញ្ហា​នានា​របស់​អ្នកជាប់ពន្ធ​នៅ​កម្ពុជា​។

សហការី

យោងទៅតាម​អនុក្រឹត្យ​មួយ​ដែល​ទើបនឹង​ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​ ​អង្គភាព​ថ្មី​ដែល​នឹង​ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​និង​អនុប្រធាន​ជាម​ន្រ្តី​ជាន់ខ្ពស់​នៅ​ក្នុង​ក្របខណ្ឌ​នេះ​ ​គឺជា​យន្ត​ការ​«​ជំរុញ​និង​ពន្លឿន​បញ្ហា​នានា​របស់​អ្នកជាប់ពន្ធ​ពាក់​ព៍ន្ធ​នឹង​ការងារ​សវនកម្ម​ឱ្យ​បាន​ឆាប់រហ័ស​។​ភារកិច្ច​របស់​អង្គភាព​រួម​មាន​គ្រប់គ្រង​សវនា​កម្ម​ពន្ធដារ​ស្រប​តាមច្បាប់​ ​ទទួលបន្ទុក​ផ្ទៀងផ្ទាត់​ឯកសារ​ ​និង​វិភាគ​ហា​និ​ភ័យ​ដើម្បី​ធ្វើ​សវនកម្ម​ពេញដោយ​មួយ​លើក​ដោយ​ពុំ​ចាំបាច់​ធ្វើ​សវនកម្ម​លើ​ឯកសារ​និង​សវនកម្ម​មាន​ក​ម្រិ​ត​ ​និង​រៀបចំ​ធ្វើ​សវនកម្ម​ប្រចាំ​ឆ្នាំ​ ​។​ ​អង្គភាព​សវនកម្ម​ពិសេស​ក៏​ត្រូវ​ជូន​ព័ត៌មាន​ទៅ​សាមី​សហគ្រាស​ពី​មូលហេតុ​ជ្រើសរើស​យក​សហគ្រាស​ដើម្បី​ធ្វើ​សវនកម្ម​ពន្ធ​ដា​ ​និង​អាច​ធ្វើ​សវនកម្ម​តាម​ការ​ស្នើ​រ​សុំ​របស់​សហគ្រាស​ផង​ដែរ​។​អនុក្រឹត្យ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​អង្គភាព​នេះ​មាន​សិទ្ធិ​ជ្រើសរើស​បុគ្គលិក​បម្រើ​ការងារ​ជា​មិនមែន​ជាម​ន្រ្តី​រដ្ឋាភិបាល​បាន​ ​៕KhmerTimes

Powered by Blogger.