អ៊ីរ៉ង់​មា​នប្រធានាធិបតីថ្មីប​ន្ទា​ប់ពីការ​បោះឆ្នោតមុនកា​លកំណត់

 បេក្ខជនកំណែទម្រង់លោកMasoudPezeshkianបានយកឈ្នះគូប្រជែងអភិរក្សនិយមSaeedJaliliក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់ជុំទី២។យោងតាមទីភ្នាក់ងារសារព័ត៌មាន RT នៅព្រឹកនេះ (៦ កក្កដា) ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យទីស្នាក់ការបោះឆ្នោតអ៊ីរ៉ង់ដែលជាទីភ្នាក់ងារដែលកំពុងប្រតិបត្តិការក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ង់ដោយនិយាយថាលោកPezeshkianត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ទូរទស្សន៍ Press TV បានរាយការណ៍ថាជាមួយនឹងការរាប់សន្លឹកឆ្នោតទាំងអស់ លោក Pezeshkian ទទួលបានសំឡេងគាំទ្រប្រហែល១៦.៤លានសំឡេង ខណៈគូប្រជែងរបស់លោក Jalili ទទួលបាន១៣.៥លានសម្លេង។ យោងតាមការអាប់ដេតចុងក្រោយនៅម៉ោង៦:៤៥ព្រឹក (ម៉ោងក្នុងតំបន់) អ្នកបោះឆ្នោតអ៊ីរ៉ង់មានប្រហែល៣០.៥លាននាក់ ដែលស្មើនឹង៥០% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន៦១លាននាក់។

ការបោះឆ្នោតដំបូងត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Ebrahim Raisi បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងខេត្ត East Azerbaijan របស់អ៊ីរ៉ង់កាលពីថ្ងៃទី១៩ខែឧសភា។ ការបោះឆ្នោតជុំទី១នៅថ្ងៃទី២៨ ខែមិថុនាមានអត្រាចូលរួមទាបជាប្រវត្តិសាស្ត្រក្នុងចំណោមអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅពេលដែលអ្នកបោះឆ្នោតជាង៦០% បដិសេធមិនចូលរួម។ ការ​បោះ​ឆ្នោត​ជុំ​ទី​២គឺ​ជា​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​លោក Pezeshkian និង​លោក Jalili។លោក Pezeshkian (អាយុ៦៩ឆ្នាំ)គឺជាគ្រូពេទ្យវះកាត់បេះដូង ប្រែក្លាយអ្នកនយោបាយ ហើយបានបម្រើការជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ក្នុងទសវត្សរ៍ឆ្នាំ ២០០០ក្នុងពេលជាមួយគ្នានោះ លោក Jalili (អាយុ ៥៨ ឆ្នាំ) គឺជាអ្នកចរចាសម្រាប់ទីក្រុង Tehran ក្នុងទសវត្សរ៍ឆ្នាំ២០០០៕ពុតសាម៉ាត់


Powered by Blogger.