ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្របានបង្ហាញនូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការប្រកបដោយបច្ចេកទេសខ្ពស់និងភាពអង់អាចក្លាហានដ៏អស្ចារ្យនៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។ក្នុងពិធីសំណេះសំណាលរៀបចំនៅស្រុកលើកដែក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលទើបដឹកនាំប្រតិភូអន្តរក្រសួង ធ្វើដំណើរតាមអូប័រដើម្បីពិនិត្យនិងសួរសុខទុក្ខកម្លាំងប្រតិបត្តិការនៅកណ្ដាលទន្លេ បានចាត់ទុកបេសកកម្មនេះថា ការយកអាយុជីវិតប្ដូរយកសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាម និងបន្សល់នូវគ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង។
![]() |
Post a Comment