លោកបណ្ឌិតទូច វណ្ណៈនិងលោកវូ ហាក់អញ្ជើញបើកវគ្គសិក្ខាសាលាក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិតស សុខានិងលោកជំទាវស្តីពី”របៀបសរសេរព័ត៌មានរបៀបកាន់កម្មវិធីនិងរបៀបថតរូប”នៅខេត្តបន្ទាយមានជ័យ
ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោក វូ ហាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមអ៊ូវណ្ណាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានអញ្ជើញបើកវគ្គសិក្ខាសាលាស្តីពី“របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” ដោយឥតគិតថ្លៃ ដល់សិក្ខាកាម ចំនួន ៥០០នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ។
![]() |
Post a Comment