ប្រទេសហ្វាំ​ងឡង់និយាយ​ថាប្រទេស​ចិនអា​ចជួយបញ្ឈប់​ជម្លោះរុស្ស៊ី-អ៊ុយ​ក្រែន

ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បាននិយាយថា ប្រទេសចិនអាចកាន់គន្លឹះក្នុងការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានBloomberg កាលពីថ្ងៃទី២ខែកក្កដា លោកប្រធានាធិបតី Stubb បានអត្ថាធិប្បាយថា ឥទ្ធិពលរបស់ចិនមកលើរុស្ស៊ីកំពុងកើនឡើងកាន់តែខ្លាំង ខណៈដែលទីក្រុងម៉ូស្គូត្រូវដោះស្រាយជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។បច្ចុប្បន្នក្រសួងការបរទេសរុស្ស៊ី និងចិន មិនទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីហ្វាំងឡង់ទេ។យោង​តាម​លោក Stubb ផង​ដែរ ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយក្រែន​នឹង​ស្ថិត​ក្នុង​ផលប្រយោជន៍​របស់​ចិន។

ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinជួបជាមួយប្រធានាធិបតីចិន លោកXiJingPingនៅទីក្រុងប៉េកាំង។ រូបថត៖ Sputnik
ជាការពិតចិនបាននិយាយម្តងហើយម្តងទៀតអំពីដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ កាលពីខែឧសភា នៅពេលទទួលស្វាគមន៍ប្រធានាធិបតីVladimir Putinនៅទីក្រុងប៉េកាំង លោកXiបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ចិនក្នុងការរៀបចំសន្និសីទសន្តិភាពអន្តរជាតិមួយ ដោយមានការចូលរួមពីរុស្ស៊ី និងអ៊ុយក្រែន។ប្រទេស​ចិន​មិន​បាន​ចូល​រួម​ក្នុង​សន្និសីទ​សន្តិភាព​អ៊ុយក្រែន​ក្នុង​ប្រទេស​ស្វីស​កាល​ពី​ខែ​មិថុនា​ ទន្ទឹម​នឹង​នោះ​រុស្ស៊ី​ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីMao Ningបាននិយាយកាលពីថ្ងៃទី៣១ឧសភាថា“ប្រទេសចិនតែងតែសង្កត់ធ្ងន់ថាសន្និសីទសន្តិភាពអន្តរជាតិត្រូវតែអនុម័តដោយរុស្ស៊ីនិងអ៊ុយក្រែនដោយមានការចូលរួមស្មើៗគ្នាគ្រប់ភាគីហើយសំណើសន្តិភាពទាំងអស់ត្រូវតែពិភាក្សាដោយស្មើភាព”៕ពុតសាម៉ាត់


Powered by Blogger.