សម្តេចធិបតីចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំនិងសោកសង្រេងបំផុតចំពោះអាកាសយានិកស៊ុន ផល្លានិងខេង ឆៃយុទ្ធ
នារសៀលថ្ងៃទី៣០ ខែកក្កដានេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុតជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមីឪពុកដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាននិងជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិនៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈសមត្ថភាពនិងទឹកចិត្តស្នេហាជាតិគួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក។តាមក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា គិតត្រឹមព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ៕
Post a Comment