អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ថាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នឹងត្រូវសម្រេចដោយប្រជាជននៅក្នុងប្រទេស។
|
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ។AFP |
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី២៨ខែកក្កដា លោក Medvedevបានសង្កត់ធ្ងន់ថា"យើង(រុស្ស៊ី)ច្បាស់ជាមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អាមេរិកទេ។សំណួរថាតើអ្នកណានឹងឈ្នះតំណែងប្រធានាធិបតីអាមេរិកគឺសម្រាប់អ្នកបោះឆ្នោតនៃប្រទេសនេះ"។យោងតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីទីក្រុងម៉ូស្គូនឹងផ្តល់ឱកាសដើម្បីជួសជុលទំនាក់ទំនងនិងបន្ធូរបន្ថយភាពតានតឹងជាសាកលដល់ប្រធានាធិបតីអាមេរិកនាពេលអនាគត។ទោះជាយ៉ាងណា លោកបានវាយតម្លៃថា «ស្ថានភាពមិនមានសុទិដ្ឋិនិយមខ្លាំងទេ»។លោកMedvedevបានស្តីបន្ទោសចំពោះភាពចលាចលនិងអស្ថិរភាពក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះទៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិច។ឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយលើការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថាមេដឹកនាំសេតវិមានបច្ចុប្បន្នលោក Joe Biden គឺជា "ប្រធានាធិបតីដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស" លោក Medvedevបានឆ្លើយតបថា"ប្រវត្តិសាស្ត្រនឹងធ្វើការវាយតម្លៃស៊ីជម្រៅបន្ថែមទៀតអំពីរឿងនេះ" សកម្មភាពរបស់ប្រធានាធិបតីអាមេរិកខ្ញុំនឹងមិនអាចទាយទុកមុនអ្វីបានឡើយ»។អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីបានអះអាងថា ប្រទេសនេះបានកំណត់គោលដៅទប់ស្កាត់"អ្នកនយោបាយដែលមិនប្រុងប្រយ័ត្ននៅក្នុងសហរដ្ឋអាមេរិក"ពីការបង្កឱ្យមានគ្រោះមហន្តរាយពិភពលោកហើយសង្ឃឹមថាសម្ព័ន្ធមិត្តនិងដៃគូនានានឹងគាំទ្រទីក្រុងម៉ូស្គូក្នុងការបញ្ចប់វា។មន្ត្រីអាមេរិកនៅមិនទាន់ធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Medvedevខាងលើនៅឡើយទេ៕ដោយ៖ពុតសាម៉ាត់
Post a Comment