ការបោះ​​ឆ្នោត​នៅបារាំង​៖បរាជ័យក្នុងការដឹកនាំ​របស់ប្រធានាធិ​បតី​Macro​n?

ការស្ទង់មតិបានបង្ហាញថាគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen (National Rally-RN) បានឈ្នះការបោះឆ្នោតជុំទី១នៃការបោះឆ្នោតសភាបារាំងនៅថ្ងៃទី៣០ខែមិថុនា។ទោះជាយ៉ាងណាក៏ដោយយោងតាមReutersលទ្ធផលបោះឆ្នោតចុងក្រោយនឹងអាស្រ័យលើថ្ងៃខាងមុខ។ការស្ទង់មតិពី Ipsos, Ifop, OpinionWay និង Elabe បង្ហាញថាRN ត្រូវបានគេជឿថាបានឈ្នះប្រហែល៣៤% នៃការបោះឆ្នោត។

អ្នកគាំទ្រលោកស្រី Le Pen នៅក្នុងមណ្ឌលបោះឆ្នោត Henin-Beaumont។ រូបថត៖ Reuters
នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បរាជ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រធានាធិបតី Emmanuel Macron បន្ទាប់​ពី​លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​។លោកស្រី Le Pen បាន​ប្រាប់​ហ្វូង​មនុស្ស​ដែល​អបអរ​ក្នុង​សង្កាត់​បោះឆ្នោត Henin-Beaumont ភាគខាងជើង​ប្រទេស​បារាំង​ថា​៖«​ជនជាតិ​បារាំង​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បើក​ទំព័រ​នេះ។កាលពីមុន គណបក្សកណ្តាលស្តាំ និងកណ្តាលបានសហការគ្នាដើម្បីរារាំង RN មិនឱ្យឡើងកាន់អំណាច ។ប៉ុន្តែឥឡូវនេះប្រឈមនឹងការលំបាកជាងពេលណាៗទាំងអស់។ចំណែក​ការ​បោះឆ្នោត​របស់ RN គឺ​ខ្ពស់​ជាង​ក្រុម​អ្នក​ប្រឆាំង​ឆ្វេង​និយម និង​បក្ស​កណ្តាលរួម​ទាំង​ក្រុម​ចម្រុះ​របស់​លោក Macron ផង​ដែរ។ សម្ព័ន្ធភាពនេះត្រូវបានគេនិយាយថាបានឈ្នះ២០.៥%-២៣% នៃសម្លេងឆ្នោត។ទន្ទឹមនឹងនេះរណសិរ្សប្រជាជនថ្មី(NFP)នៃសម្ព័ន្ធឆ្វេងនិយមត្រូវបានគេព្យាករណ៍ថានឹងឈ្នះប្រហែល២៩%នៃការបោះឆ្នោត។RN ទទួលបានលទ្ធផលវិជ្ជមានចំពេលដែលអ្នកបោះឆ្នោតមិនពេញចិត្តនឹងលោកMacronថ្លៃរស់នៅខ្ពស់និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអន្តោប្រវេសន៍។ប្រសិនបើគ្មានបេក្ខជនណាទទួលបានសំឡេងគាំទ្រ៥០% ​​ក្នុងជុំទី១ ទេនោះ បេក្ខជនកំពូលទាំង២នឹងមានសិទ្ធិសម្រាប់ជុំទី២ដោយស្វ័យប្រវត្តិ ក៏ដូចជាអ្នកដែលទទួលបានការគាំទ្រ១២.៥%​នៃសន្លឹកឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត។នៅ​ជុំ​ទី​២អ្នក​ណា​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​នឹង​ឈ្នះ​ក្នុង​មណ្ឌល។Reutersបាននិយាយថាចំនួនអ្នកទៅបោះឆ្នោតនៅថ្ងៃទី ៣០ខែមិថុនា ឈានដល់កម្រិតខ្ពស់មួយ។នាយកស្រាវជ្រាវ Ipsos France លោក Mathieu Gallard បាននិយាយថា នៅម៉ោង៣:០០ រសៀល ថ្ងៃទី៣០ខែមិថុនា (GMT)អត្រាអ្នកទៅបោះឆ្នោតមានជិត៦០% បើធៀបនឹង៣៩.៣២% កាលពីពីរឆ្នាំមុន។ទន្ទឹមនឹងនោះ លោក Macron បានអំពាវនាវឱ្យអ្នកបោះឆ្នោតគាំទ្របេក្ខភាព"សាធារណរដ្ឋនិងប្រជាធិបតេយ្យ"។ មេដឹកនាំ​នយោបាយ​មក​ពី​កណ្តាល​ឆ្វេងនិង​ឆ្វេង​និយម​ទាំង​ពីរ​បាន​ស្នើ​ឲ្យ​បេក្ខជន​ឈរ​លេខ​បី​របស់​ខ្លួន​បោះបង់​ចោល។លោក Jordan Bardellaប្រធានRNដែលមានអាយុ២៨ឆ្នាំបាននិយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីប្រសិនបើគណបក្សរបស់លោកឈ្នះសំឡេងភាគច្រើន។នៅទីលាន Republique ក្នុងទីក្រុងប៉ារីស ក្រុមបាតុករប្រឆាំង RN ជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នា និងបញ្ចេញមតិរបស់ពួកគេ។Najiya Khaldi គ្រូបង្រៀនអាយុ ៣៣ឆ្នាំបាននិយាយថានាងមានអារម្មណ៍ "សោកសៅនិងភ័យខ្លាច" អំពីលទ្ធផលដ៏ល្អរបស់RN៕ពុតសាម៉ាត់


Powered by Blogger.