ឯកឧត្ត​មភឺន​ ​ផល្លា៖អបអរ​សាទរពិ​ធីបើកកា​រដ្ឋាន«ព្រែក​ជីកហ្វូណន​​តេ​ជោ​»ជាផ្លូវ​ការ​​ក្រោម​អ​ធិប​តីភាព​ដ៏ខ្ពង់ខ្ព​ស់របស់សម្ដេចមហាបវ​រធិបតីហ៊ុន ម៉ា​ណែតនាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា

 ឯកឧត្តមភឺនផល្លានាព្រឹកថ្ងៃចន្ទទី៥​ខែសីហា​ឆ្នាំ២០២៤ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអញ្ជើញចូលរួមពិធីអបអរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា​និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ លោកជំទាវ​ ឧបនាយករដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិ​បាល​ អភិបាល​ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រជាពលរដ្ឋនិងសិស្សានិសិស្សយ៉ាងច្រើនកុះករផងដែរ។សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ជាតម្រាយផ្លូវទឹកធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មនិងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹកនិងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗតភ្ជាប់ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ៕ 










Powered by Blogger.