អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បាននិយាយថាវិមានក្រឹមឡាំងមិនព្រួយបារម្ភអំពីប្រទេសម៉ុងហ្គោលីដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ដែលជាទីភ្នាក់ងារដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតីPutinក្នុងខែមីនា ឆ្នាំ២០២៣។
 |
|
ទីភ្នាក់ងារ Tass បានដកស្រង់សម្តីលោក Peskov ដែលបាននិយាយថា"យើងមិនព្រួយបារម្ភទេ។យើងរក្សាការសន្ទនាដ៏អស្ចារ្យជាមួយមិត្តរបស់យើងនៅក្នុងប្រទេសម៉ុងហ្គោលី" ។មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីPutinទៅកាន់ប្រទេសម៉ុងហ្គោលីត្រូវបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន។មេដឹកនាំរុស្ស៊ីគ្រោងនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលីនៅថ្ងៃទី៣ខែកញ្ញាតាមការអញ្ជើញរបស់ប្រធានាធិបតីUkhnaagiin Khurelsukh។នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Putin ទៅកាន់រដ្ឋសមាជិក ICC ដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម។ កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យសមាជិកទាំងអស់ចាប់ខ្លួនប្រធានាធិបតីPutinប្រសិនបើលោកចូលទឹកដីពួកគេ។ICCមិនមានយន្តការណាមួយដើម្បីអនុវត្តដីកាចាប់ខ្លួនទេ ខណៈដែលវិមានក្រឹមឡាំងបាននិយាយម្តងហើយម្តងទៀតថាខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់ICC ។នៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣ តុលាការICCបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីPutinនិងស្នងការប្រធានាធិបតីសម្រាប់សិទ្ធិកុមារ Maria Lvova-Belova ពីបទ "និរទេសដោយខុសច្បាប់" លើកុមារអ៊ុយក្រែន។ នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២៤អង្គជំនុំជម្រះសាលាដំបូងICCបានចេញដីកាចាប់ខ្លួនលេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu និងជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី Valery Gerasimov ។យោងតាម Sky News មេដឹកនាំទាំងពីរនៃប្រទេសរុស្ស៊ី និងម៉ុងហ្គោលីនឹងប្រារព្ធខួបលើកទី៨៥នៃសមរភូមិ Khalknin Gol ដែលកងកម្លាំងសូវៀតនិងម៉ុងហ្គោលីបានរួមគ្នាកម្ចាត់ជប៉ុន៕ពុតសាម៉ាត់
Post a Comment