៣៨ឆ្នាំ​​ដែល​​​សម្តេច​នាយ​​ក​រដ្ឋមន្ត្រីហ៊ុន សែ​ន​ដឹកនាំ​ប្រទេ​ស​​កម្ពុជា

កាន់អំណាចតាំងពីអាយុ៣២ឆ្នាំជិត៤ទស្សវត្សរ៍មកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននាំប្រទេសកម្ពុជាពីសម័យងងឹតទៅរកស្ថិរភាព និងការអភិវឌ្ឍន៍។សម្តេចហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា សម្តេចនឹង​លែង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ទៀត​ហើយ។ហើយ​ថា​កូន​ប្រុសលោក ហ៊ុន ម៉ាណែតនឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​រយៈពេល ៣​សប្តាហ៍​ទៀត។សម្តេចហ៊ុន សែន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​តែង​តាំង​ជា​ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដែល​ជា​សមាជិក​ចំនួន៩រូប ដែល​ទទួល​ខុស​ត្រូវ​ជ្រើសរើស​ព្រះមហាក្សត្រ​កម្ពុជា។

សម្តេចហ៊ុន សែនចាប់ដៃអ្នកគាំទ្រកាលពីឆ្នាំ១៩៩៧។ រូបថត៖ Reuters
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាការផ្លាស់ប្តូរតំណែងនេះ គឺសំដៅកសាងគ្រឹះស្ថិរភាពយូរអង្វែងសម្រាប់ការអភិវឌ្ឍន៍ប្រទេស ដោយសម្តេចសង្កត់ធ្ងន់ថានឹងមិនជ្រៀតជ្រែកការងាររបស់លោក ហ៊ុន ម៉ាណែតទៅថ្ងៃអនាគតទេ។ការសម្រេចចិត្តនេះក៏នឹងបញ្ចប់ការគ្រប់គ្រងជិត៤ទសវត្សរ៍របស់សម្តេចដែលបាននាំប្រទេសកម្ពុជាឆ្លងកាត់បញ្ហាប្រឈមជាច្រើន។សម្តេចហ៊ុន សែន កើត​នៅ​ឆ្នាំ​១៩៥២ នៅ​ភូមិ​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងវ័យកុមារភាពដោយសារតែភាពក្រីក្រ សម្តេចបានចាកចេញពីស្រុកកំណើតមកទីក្រុងភ្នំពេញ ហើយមករស់នៅវត្តមួយដើម្បីបានចូលរៀននៅសាលាLycée Indra Dhevi ។ក្រោយ​មក​សម្តេច​បាន​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ទ័ពព្រៃហើយ​ចាប់​ផ្តើម​អាជីព​នយោបាយ​បន្តិច​ម្តងៗ។ នៅឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍ ប៉ុល ពត បានឡើងកាន់អំណាចហើយបានអនុវត្តគោលនយោបាយបង្ខំប្រជាជននៅតាមទីក្រុងឱ្យផ្លាស់ទៅទីជនបទ ការធ្វើទារុណកម្ម ការសម្លាប់រង្គាល និងពលកម្មដោយបង្ខំដែលនាំឱ្យមានកង្វះអាហារូបត្ថម្ភនិងជំងឺនៅទូទាំងប្រទេស។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានរំលឹកថា នៅពេលនោះសម្តេច «គ្មានសល់អ្វី ក្រៅពីដៃទទេររង់ចាំការស្លាប់» ទើបសម្តេចសម្រេចចិត្តទៅជាមួយកម្មាភិបាលស្នេហាជាតិមួយចំនួនទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ដើម្បីបង្ហាញពីការចង់ជួយរបស់ប្រជាជនកម្ពុជា។សម្តេចបន្ត​ថាផ្អែក​តាម​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក និង​អន្តរជាតិ​នា​ពេល​នោះ ប្រទេស​តែ​មួយ​គត់​ដែល​អាច​ជួយ​បាន​គឺ​វៀតណាម ។ ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ វៀតណាមបានជួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជារំដោះជាតិពីអំពើប្រល័យពូជសាសន៍។កងទ័ពស្ម័គ្រចិត្ដវៀតណាមបានឈរប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍និងប្រជាជនកម្ពុជាដើម្បីធ្វើយុទ្ធនាការ និងការប្រយុទ្ធជាច្រើននៅតាមខេត្ត ក្រុង និងតំបន់នានា ហើយនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ បានរំដោះរាជធានីភ្នំពេញទាំងស្រុង។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា បើគ្មាន “ដំណើរផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត” ដែលចាប់ផ្តើមពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧និងព្រឹត្តិការណ៍បន្តបន្ទាប់ទៀតនោះ កម្ពុជានឹងមិនមានដល់សព្វថ្ងៃឡើយ។បន្ទាប់ពីការដួលរលំនៃក្រុមប៉ុល ពត ក្នុងនាមជាសមាជិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសម្តេច ហ៊ុន សែនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅពេលនោះ នៅអាយុ ២៧ ឆ្នាំ។ នៅ​ឆ្នាំ​១៩៨៥ សម្តេចបាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​សភា បន្ទាប់​ពី​មរណភាព​របស់​លោក ចាន់ ស៊ី។ក្នុងវ័យ៣២ឆ្នាំសម្តេចហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតរបស់ពិភពលោកនៅពេលនោះ ហើយសម្តេចបានបង្ហាញមោទនភាពម្តងហើយម្តងទៀតចំពោះស្នាដៃនេះ។ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មេសាសម្តេច ហ៊ុន សែន បាន​ថ្លែង​ថា​សម្តេច​បាន «​បំបែក​ឯតទគ្គកម្ម​ពិភពលោក​» ជាមួយ​នឹង​អាជីព​នយោបាយ​របស់​សម្តេចដោយ​បាន​ចំណាយ​ពេល៤ទសវត្សរ៍​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រីនិង៤៤ឆ្នាំ​ក្នុង​ការ​បម្រើ​រដ្ឋាភិបាល។សម្តេចបាននិយាយថា“កំណត់ត្រាទី១គឺខ្ញុំបានក្លាយជារដ្ឋមន្ត្រីការបរទេសក្មេងជាងគេកំណត់ត្រាទី២គឺជាកិត្តិយសនៃការក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេហើយចុងក្រោយខ្ញុំជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបំផុតក្នុងពិភពលោក”។នៅ​ឆ្នាំ​១៩៩៣សម្តេច ហ៊ុន សែន និង​គណបក្ស​របស់​សម្តេច ដែល​បច្ចុប្បន្ន​ជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដែល​ត្រួតត្រា​ដោយ​អង្គការ​សហប្រជាជាតិ។ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបាទនរោត្តម សីហនុ បានទទួលសំឡេងច្រើនជាងនៅក្នុងការបោះឆ្នោត។ប៉ុន្តែសម្តេច ហ៊ុន សែន រក្សាការដឹកនាំជានាយករដ្ឋមន្ត្រីទី២ដោយចែកអំណាចជាមួយព្រះអង្គម្ចាស់រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១។បន្ទាប់មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​រក្សា​ឥទ្ធិពល​នយោបាយ​របស់ខ្លួន​ជាច្រើន។ជាពិសេស​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា។នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨គណបក្សប្រជាជនបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាហើយបានបង្កើតរដ្ឋាភិបាលចម្រុះមួយដើម្បីធ្វើឱ្យសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីតែមួយគត់របស់កម្ពុជា ដោយបញ្ចប់រយៈពេលដែលប្រទេសនេះមាននាយករដ្ឋមន្ត្រី២។ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានជ្រើសរើសជាប្រធានសភា។នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០០៣ គណបក្សប្រជាជនកម្ពុជាបានដឹកនាំម្តងទៀត ហើយសម្តេច ហ៊ុន សែន បានបន្តធ្វើជានាយករដ្ឋមន្ត្រីនៅខែកក្កដា ឆ្នាំ ២០០៤។នៅ​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​សកល ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៣​ភាគ​៤​ក្នុង​រដ្ឋ​សភាដែល​ជួយ​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​កាន់​អំណាច។នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣គណបក្សប្រជាជនកម្ពុជាបានបរាជ័យក្នុងការទទួលបានអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ដោយគណបក្សសង្គ្រោះជាតិដែលទើបបង្កើតថ្មី កាន់អាសនៈដែលនៅសល់។ ទោះជាយ៉ាងនេះក្តី សម្តេច ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីនិងបន្តកាន់តំណែងបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​បាន​ទទួល​ជ័យជម្នះ​យ៉ាង​ខ្លាំង​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។សម្តេចហ៊ុន សែន ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ដោយ​សំឡេង​ឆ្នោត​ជាង ៨០% ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​សភា​ទាំង១២៥។ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រទេសកម្ពុជាបានតស៊ូដើម្បីសម្រេចបាននូវឋានៈជាចំណូលមធ្យមកម្រិតទាបហើយត្រូវបានគេរំពឹងថានឹងឈានដល់ឋានៈមានចំណូលមធ្យមនៅឆ្នាំ២០៣០។នេះបើយោងតាមធនាគារពិភពលោក។ សុខភាព ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ផងដែរ។វិស័យផលិតវាយនភណ្ឌបានរីកដុះដាល បង្កើតជាប្រភពការងារដ៏សំខាន់ ជួយសេដ្ឋកិច្ចឱ្យសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យម៧.៨% ចន្លោះឆ្នាំ ១៩៩៨និង២០១៩។លោក យ៉ាន់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា មូលហេតុដែលសម្តេចហ៊ុន សែន អាចដឹកនាំប្រទេសបានយូរអង្វែងនោះ គឺដោយសារតែសមត្ថភាពដឹកនាំពីធម្មជាតិមានការគិតគូរពីនយោបាយ និងការយកចិត្តទុកដាក់ចំពោះប្រទេសតាំងពីដើមរៀងមក។យុគសម័យ ចូលទៅក្នុងយុគសម័យដ៏ខ្មៅងងឹតបំផុតមួយនៃប្រវត្តិសាស្ត្រកម្ពុជា។លោក​ថ្លែង​ថា​៖ «​បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាជន​ទេគ្មាន​នរណា​ម្នាក់​ខ្លាំង​ប៉ុណ្ណា​អាច​កាន់​អំណាច​បាន​យូរ​អង្វែង​នោះ​ទេ។នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនៅថ្ងៃទី ២១ ខែកក្កដា អ្នកគាំទ្រគណបក្សប្រជាជនប្រមាណ៦ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលក្នុងរាជធានីភ្នំពេញតាំងពីព្រលឹម ដើម្បីស្តាប់សុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងឡើងស្នងតំណែង។អ្នកស្រី លី ចន្ធី ដែលទ្រាំនឹងភ្លៀងធ្លាក់ ដើម្បីទស្សនាក្បួនដង្ហែររបស់លោក ហ៊ុន ម៉ាណែត ពេញរាជធានី មានប្រសាសន៍ថាអ្នកស្រីនៅតែចងចាំថ្ងៃដ៏ខ្មៅងងឹតក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនឹងដឹងគុណសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារៀងរហូត និងរីករាយដែលបានគាំទ្រកូនប្រុសរបស់សម្តេច។អ្នកស្រី​វ័យ​៥៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​ដល់​ស្លាប់។ «ខ្ញុំ​មិន​ភ្លេច​ទេ​ថា​គាត់​បាន​សង្គ្រោះ​ជីវិត​យើង​ពី​របប​ប៉ុលពត»៕ប្រភពCNA, Phnom Penh Post, Britanica



Powered by Blogger.