ប្រធានាធិបតីPutinបាននិយាយថារុស្ស៊ីនឹងបរិច្ចាគគ្រាប់ធញ្ញជាតិពី២០ទៅ ៥០ម៉ឺនតោន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដល់ទ្វីបអាហ្រ្វិក បើទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅទីក្រុង St. Petersburg ថ្ងៃនេះ ប្រធានាធិបតី Vladimir Putin បាននិយាយថា ទីក្រុងម៉ូស្គូនឹងមានការប្រមូលផលល្អនៅឆ្នាំនេះហើយត្រៀមខ្លួនជាស្រេចដើម្បីជំនួសការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ទ្វីបអាហ្រ្វិក ទាំងមូលដ្ឋានពាណិជ្ជកម្មនិងលើជំនួយដោយឥតគិតថ្លៃ។
 |
ប្រធានាធិបតីVladimir Putinនៅឯកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក នៅ St. Petersburg នៅថ្ងៃទី ២៧ ខែកក្កដា។ រូបថត៖ AFP |
"យើងត្រៀមខ្លួនជាស្រេចដើម្បីផ្គត់ផ្គង់ប្រទេស Burkina Faso, Zimbabwe, Mali, Somalia, Central African Republic និង Eritrea ពី ២៥-៥០ពាន់តោននៃគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃក្នុងរយៈពេល៣-៤ ខែខាងមុខ" ដោយបន្ថែមថាប្រទេសរុស្ស៊ីនឹង"ដឹកជញ្ជូនដោយឥតគិតថ្លៃ" ។ គ្រាប់ធញ្ញជាតិនេះដល់អ្នកប្រើប្រាស់អាហ្វ្រិក។ឆ្លើយតបទៅនឹងការរិះគន់របស់លោកខាងលិចជុំវិញការសម្រេចចិត្តរបស់លោកក្នុងការដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីសប្តាហ៍មុនលោកPutinបានរំលឹកឡើងវិញថារុស្ស៊ីកំពុងបញ្ចប់កិច្ចព្រមព្រៀងនេះដោយសារតែការប្តេជ្ញាចិត្តជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ទីក្រុងម៉ូស្គូមិនបានសម្រេច។គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលចរចាដោយអង្គការសហប្រជាជាតិនិងតួកគី ហើយបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីឆ្នាំមុនអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញពោតស្រូវសាលីនិងផលិតផលកសិកម្មផ្សេងទៀតរាប់លានតោនតាមសមុទ្រទៅកាន់ទីផ្សារពិភពលោក។អ្នកនយោបាយលោកខាងលិចមួយចំនួននិយាយថាការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាឯកតោភាគីគឺគ្មានការទទួលខុសត្រូវនិងបង្កការឈឺចាប់ដល់ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសក្រីក្រ។ប៉ុន្តែលោកPutin បាននិយាយថា ច្រើនជាង ៧០ភាគរយនៃគ្រាប់ធញ្ញជាតិដែលអ៊ុយក្រែនបាននាំចេញជាលទ្ធផលនៃកិច្ចព្រមព្រៀងនោះបានទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ រួមទាំងសហភាពអឺរ៉ុបផងដែរ។ លោកបានបន្ថែមថាប្រទេសក្រីក្រដូចជាស៊ូដង់ទទួលបានតិចជាង៣% នៃចំនួននោះ។មេដឹកនាំរុស្ស៊ីបាននិយាយថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ថែមទាំងរារាំងរុស្ស៊ីពីការផ្តល់ជីដោយឥតគិតថ្លៃដល់ប្រទេសក្រីក្រទៀតផង។លោកបាននិយាយថា "លោកខាងលិចរារាំងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជីរបស់យើងតាមរយៈការដាក់ទណ្ឌកម្ម។ ប៉ុន្តែពួកគេក៏បានបន្ទោសយើងចំពោះស្ថានភាពវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងទីផ្សារអាហារពិភពលោក" ។លោកPutin បាននិយាយថា រុស្ស៊ីគោរពតួនាទីដ៏សំខាន់របស់ខ្លួនក្នុងសន្តិសុខស្បៀងពិភពលោក។នេះជាលើកទី២ហើយដែលទីក្រុងម៉ូស្គូធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិក បន្ទាប់ពីលើកទីមួយក្នុងឆ្នាំ ២០១៩។ រុស្ស៊ីបាននិយាយថា ប្រទេសអាហ្វ្រិកចំនួន៤៩ក្នុងចំណោម៥៤ប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមទាំងប្រមុខរដ្ឋចំនួន១៧រូបផងដែរ។ ព្រឹត្តិការណ៍នេះគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី២៨ខែកក្កដា៕ប្រភពReuters, AFP
Post a Comment