សម្ដេចហ៊ុន សែន​បានសម្ដែង​នូវក្ដីរីករាយចំពោះ​កិច្ចសហប្រតិ​បត្តិការជិ​​​តស្និទ្ធរវាងគ​ណបក្សប្រជា​ជនកម្ពុជានិង​​ប​ក្សកុម្មុយ​​នីស្ត​ចិន

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង​ជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP)បានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហប្រតិ​បត្តិការជិតស្និទ្ធរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សកុម្មុយនីស្តចិន(CPC)ដែលបន្ត​រីកចម្រើនកាន់តែខ្លាំងក្លារហូតក្លាយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ 

នេះ​បើតាមសារលិខិតរបស់សម្ដេចហ៊ុន សែន ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនលោកស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន។ ​ក្នុងសារលិខិតសម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថា៖«តាងនាមឱ្យគណ​បក្ស​ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះ អស់​ពី​ដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជម្នះភ្លូក​ទឹក​ភ្លូក​ដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និង​ការកោត​សរសើរចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រីក៏បាន​សម្ដែង​នូវការអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្ស​កុម្មុយ​នីស្ត​ចិន ដែលមាន ឯកឧត្តម ជាស្នូលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់​រហ័សលើ​គ្រប់​វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ឆ្នាំ ទី២ ឆ្ពោះទៅ​សម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុតក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជា ធានាបាននូវ​តួនាទី​ដ៏សំខាន់របស់ចិន ក្នុងតំបន់និងឆាកអន្តរជាតិ។សម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ច​សហប្រតិបត្តិការជិតស្និទ្ធរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិនបន្ត​រីកចម្រើនកាន់តែខ្លាំងក្លាហើយប្រទេសទាំង២រក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូត​ក្លាយទៅជាសហគមន៍វាសនារួមនិងមិត្តភាពដែកថែប។ សម្ដេចគូសបញ្ជាក់​បន្ថែម​ថា៖«ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូម​ធានា​​​ចំពោះឯកឧត្តមថាគោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរ​ឡើយ។ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិ​បត្តិការរវាងគណបក្សទាំង២ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាព​ជា​ដៃគូ​យុទ្ធសាស្តគ្រប់ជ្រុងជ្រោយនិងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកប​ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញ​ទៅមក​សម្រាប់ប្រទេស និងប្រជាជនយើងទាំង២»៕AKP


Powered by Blogger.