យោងតាមការវាយតម្លៃរបស់តំណាងគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនិងសភាពស៊ីវិលនៃសហព័ន្ធរុស្ស៊ី ដែលបានចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិបានអះអាងថាតម្លាភាពចាំបាច់ត្រូវបានធានានៅក្នុងដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយគ្មានការរំលោភបំពានណាមួយត្រូវបានរាយការណ៍ឡើយ។
 |
រូបភាពសហការី |
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលAKPទទួលបាននៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣នេះក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា«យើងស្វាគមន៍ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបញ្ជាក់ជាថ្មីនូវចេតនារបស់យើងក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា រួមទាំងទំនាក់ទនងអន្តរសភាផងដែរ»។សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ថែមថា ការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ដោយមានអត្រាខ្ពស់នៃការចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រមានចំនួនជាង៨៤%។តាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនជាងគេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងប្រកាសលទ្ធផលជាផ្លូវការចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣៕AKP
Post a Comment