លោកKim Jong-unជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនៅពេលលោក Shoiguមកដល់ទីក្រុងព្យុងយ៉ាងដើម្បីប្រារព្ធខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមកូរ៉េ។
 |
មេដឹកនាំកូរ៉េខាងជើង លោកKim Jong-un(ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីការពារជាតិ Shoigu ក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី២៦ ខែកក្កដា។ រូបថត៖ KCNA |
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បាននិយាយថាជំនួបរវាងមេដឹកនាំKim Jong-unនិងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃទី២៦ខែកក្កដា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងប្រពៃណី និងយុទ្ធសាស្ត្ររវាងប្រទេសទាំង២។រដ្ឋមន្ត្រី Shoigu បានប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់មេដឹកនាំកូរ៉េខាងជើង។ លោកKim Jong-unក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីPutin ដែលបានបញ្ជូនគណៈប្រតិភូយោធា ដែលដឹកនាំដោយរដ្ឋមន្ត្រី Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើង។រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Shoigu បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៥ខែកក្កដាសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដើម្បីប្រារព្ធខួបលើកទី៧០នៃការចុះហត្ថលេខាលើបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមកូរ៉េ។Shoigu បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងលោក Kang Sun-nam នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៦ខែកក្កដា ហើយភាគីទាំង២បានសម្តែងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ក្រៅពីរុស្ស៊ីចិនក៏បានបញ្ជូនគណៈប្រតិភូដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងអនុប្រធានរដ្ឋសភា លោក Li Hong Trung ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដើម្បីប្រារព្ធខួបលើកទី៧០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់។នេះជាលើកទី១ហើយដែលទីក្រុងព្យុងយ៉ាងបានអញ្ជើញគណៈប្រតិភូបរទេសមកទស្សនកិច្ច ចាប់តាំងពីការបិទព្រំដែន ដើម្បីការពារការរាតត្បាត Covid-19 ក្នុងឆ្នាំ២០២០។សង្រ្គាមឆ្នាំ១៩៥០-១៩៥៣ រវាងប្រទេសកូរ៉េ កងកម្លាំងអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងកងទ័ពកូរ៉េនិងកងទ័ពស្ម័គ្រចិត្តចិនបានបញ្ចប់ដោយបទឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ១៩៥៣។ តាមទ្រឹស្តី ទីក្រុងព្យុងយ៉ាងនិងទីក្រុងសេអ៊ូលនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយដោយសារភាគីទាំង២មិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព៕ប្រភព Reuters/AFP
Post a Comment