អាមេរិក​ប​​ដិ​សេធ​មិន​​ផ្តល់​ទិដ្ឋាកា​រ​ដ​ល់​គណៈប្រ​តិភូ​រុស្ស៊ី​​ទៅ​APEC

 ឯកអគ្គរដ្ឋទូតរុស្ស៊ីបាននិយាយថាអាមេរិកបានបដិសេធមិនផ្តល់ទិដ្ឋាការដល់គណៈប្រតិភូរុស្ស៊ីទៅកាន់ទីក្រុងSeattleដើម្បីចូលរួមព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ទីភ្នាក់ងារសារព័ត៌មានTASSបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov នៅថ្ងៃទី១៤ខែសីហាដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានបំពានតួនាទីរបស់ខ្លួនជាប្រធានAPECនិងតួនាទីរបស់ប្រទេសម្ចាស់ផ្ទះក្នុងការរើសអើងចំពោះការចូលរួមរបស់រុស្ស៊ីក្នុងវេទិកានិងធ្វើនយោបាយក្នុងការពិភាក្សា។

លោក Antonov ។TASS
អ្នកការទូតរូបនេះបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្តល់ទិដ្ឋាការដល់គណៈប្រតិភូរុស្ស៊ីដែលគ្រោងនឹងទៅទីក្រុងSeattle (សហរដ្ឋអាមេរិក) ដើម្បីចូលរួមព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃAPEC ដែលដំណើរការពីចុងខែកក្កដាដល់ថ្ងៃទី២១ខែសីហា។លោក Antonov បាននិយាយថា "មន្ត្រីគណៈប្រតិភូរុស្ស៊ីមិនត្រូវបានផ្តល់ទិដ្ឋាការទេ។ លើសពីនេះយើងកំពុងឃើញការកើនឡើងនៃករណីដែលអ្នកតំណាងរុស្ស៊ីមិនមានឱកាសភ្ជាប់ព្រឹត្តិការណ៍តាមរយៈទម្រង់អនឡាញ"។លោក​បាន​សង្កត់​ធ្ងន់​ថា ទីក្រុង​ម៉ូស្គូ​ចាត់​ទុក​សកម្មភាព​នេះ​របស់​អាមេរិក​ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន។លោកឯកអគ្គរដ្ឋទូត Antonov ក៏បានសម្តែងនូវ "ការព្រួយបារម្ភយ៉ាងខ្លាំង"អំពីកិច្ចប្រជុំកំពូល APEC នាពេលខាងមុខនៅ San Francisco ក្នុងខែវិច្ឆិកា ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចប្រទេសម្ចាស់ផ្ទះរបស់ខ្លួននិងចេញទិដ្ឋាការទាន់ពេលវេលាដល់គណៈប្រតិភូរុស្ស៊ី។កាលពីខែមេសា ទីក្រុងម៉ូស្គូបានព្រមានអំពីការសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មានដែលរំពឹងថានឹងអមដំណើររដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ទៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំមុនមកសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបុគ្គលទៅលើមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី រួមទាំងប្រធានាធិបតី Vladimir Putin និងរដ្ឋមន្ត្រីការបរទេសLavrov ។បន្ទាប់មកអាជ្ញាធររុស្ស៊ីបានរិះគន់ម្តងហើយម្តងទៀតនូវវិធានការរឹតត្បិត "ខុសច្បាប់"របស់សហរដ្ឋអាមេរិកដែលរារាំងគណៈប្រតិភូរុស្ស៊ីពីការចូលរួមក្នុងការងាររបស់មហាសន្និបាតអង្គការសហប្រជាជាតិ៕ប្រភព TASS

Powered by Blogger.