ជន​ជាតិជប៉ុន២នា​ក់​នៅកម្ពុជាប្រ​ឈ​មនឹ​ងការបញ្ជូនត្រឡប់​ទៅប្រទេ​​សវិញក្រោ​យ​ឆបោក

ជន​ឆរបោកជនជាតិ​ជប៉ុន២នាក់​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​ប្រឈម​នឹងកាត់ទោសក្នុងប្រទេសខ្លួននាពេល​ឆាប់ៗខាងមុខ។ប្រភព​នានា​បាននិយាយ​ថាអាជ្ញាធរ​គ្រោង​នឹង​បញ្ជូនពួកគេទៅ​ប្រទេស​ជប៉ុនវិញ​ដោយ​ត្រូវប្រឈមនឹងបទចោទ​ប្រកាន់​ពី​បទ​ឆបោក។

សណ្ឋាគារដែលជនសង្ស័យបានលាក់ខ្លួន។ NHK/KhmerTimes
បុរស​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រៀបចំរ​គម្រោង​វិនិយោគ​ក្លែងក្លាយ​ពី​សណ្ឋាគារ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា។នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់នេះត្រូវបានគេស្គាល់ថាមានសណ្ឋាគារនិងកាស៊ីណូជាច្រើន។ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ស៊ើប​អង្កេត​កម្ពុជា​បាន​ឃុំ​ខ្លួន​បុរស​ជនជាតិ​ជប៉ុន​ចំនួន៧នាក់​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​ក្នុងអំឡុង​ខែ​ឧសភា។ ពួកគេមានអាយុពី ៣០ ទៅ ៥០ឆ្នាំ។ពួកគេ៣នាក់គ្មានលិខិតឆ្លងដែន។ ប្រភព​បាននិយាយ​ថាពួក​គេប្រហែលជា​​ធ្វើ​ការ​ឱ្យ​អ្នក​ផ្សេងដោយឯកសារធ្វើ​ដំណើររបស់ពួកគេត្រូវអ្នកទាំងនោះរក្សាទុក។ជនសង្ស័យ២នាក់ត្រូវបានចោទប្រកាន់ពីបទបញ្ចុះបញ្ចូលបុរសម្នាក់នៅខេត្ត សាហ្គា (Saga) ភាគនិរតីនៃប្រទេសជប៉ុន ឱ្យវិនិយោគលើកិច្ចព្រមព្រៀងប្រឌិតមួយ។នគរបាល​ជប៉ុន​គ្រោង​នឹង​មកកាន់​ប្រទេស​កម្ពុជានិង​បញ្ជូនពួកគេ​ត្រឡប់​ទៅ​ប្រទេស​វិញ។ករណី​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​កាល​ពី​ខែ​មេសា នៅ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន១៩ នាក់​។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រត់​ការគម្រោង​ក្លែង​បន្លំ​សម្រាប់​រមណីយដ្ឋាន​មួយ។អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជន​សង្ស័យ​ជនជាតិ​ជប៉ុន​ទាំង១៩នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ទី១១ ខែ​មេសាជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ទូរស័ព្ទ ខណៈនគរបាល​ជប៉ុន​បន្ត​បង្ក្រាប​ក្រុម​ឆរបោក​ដែល​មាន​មូលដ្ឋាន​នៅ​តាមបណ្តាប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៍។បុរស​ទាំងនោះដែល​បានធ្វើសកម្មភាពពី​សណ្ឋាគារ​​មួយកន្លែង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ជើង​ហោះហើរ​ពិសេស​ (chartered flight) ទៅ​ប្រទេស​ជប៉ុន​។នេះ​បើយោង​តាមនគរបាល​ក្រុង​តូក្យូ។ យន្តហោះបានមកដល់អាកាសយានដ្ឋាន Haneda នៅថ្ងៃបន្ទាប់។បុរស​ទាំង​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ឆបោក​ស្ត្រី​អាយុ ៦២ ឆ្នាំ​ម្នាក់​ដែល​រស់​នៅ​ក្នុង​ទីក្រុង​តូក្យូ​ នៃ​ប្រាក់​អេឡិចត្រូនិក BitCash តម្លៃ ២៥០,០០០ យ៉េន​ក្នុង​ខែ​មករា។ ប្រភពពីនគរបាលស៊ើបអង្កេតបាននិយាយថា ពួកគេមានអាយុចន្លោះពី២៥ទៅ៥៥ឆ្នាំដោយជនសង្ស័យម្នាក់ត្រូវបានគេគិតថាជាសមាជិកនៃក្រុមឆរបោក៕ NHK/KYODO/KhmerTimes


Powered by Blogger.