ក្រសួងការបរទេសវៀតណាមបាននិយាយកាលពីថ្ងៃអាទិត្យថាស្ថានទូតវៀតណាមប្រចាំកម្ពុជាបានស្នើសុំអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាញ់សម្លាប់បុរសជនជាតិវៀតណាមនាពេលថ្មីៗនេះនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាស្វែងរកជនល្មើស។
 |
រូបភាពនេះបង្ហាញពីទីកន្លែងដែលជនជាតិវៀតណាមម្នាក់ត្រូវបានគេបាញ់សម្លាប់នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ រូបភាព៖nokorwatnews |
ក្រោយពីស្ថានទូតបានរាយការណ៍ពីឧបទ្ទវហេតុនេះកាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសវៀតណាមបានណែនាំស្ថានទូតអោយកំណត់អត្តសញ្ញាណជនរងគ្រោះឲ្យបានពេញលេញ រួមទាំងដាក់វិធានការការពារពលរដ្ឋ និងស្នើសុំអាជ្ញាធរកម្ពុជាស៊ើបអង្កេតលើករណីនេះក៏ដូចជាស្វែងរកជនសង្ស័យ។យោងតាមកាសែតខ្មែរថាមស៍ដែលបានដកស្រង់សម្តី លោក ជួន ប្រុស ប្រធាននគរបាលសង្កាត់ ជនរងគ្រោះមានឈ្មោះ Minh Hung Khuou អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ត្រូវបានឃាតកបាញ់សម្លាប់នៅវេលាម៉ោង១និង២៥នាទីរសៀល ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកង។បុរសនេះរស់នៅក្នុងប្រទេសកម្ពុជាមុនពេលមានការបាញ់ប្រហារកើតឡើង។ សពរបស់ជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួល។នគរបាលបានបើកការស៊ើបអង្កេតលើករណីនេះ ហើយកំពុងតាមចាប់ជនសង្ស័យផងដែរ។មុនពេលកើតហេតុ សាក្សីបានឃើញរថយន្តមួយឈប់ភ្លាមៗ បន្ទាប់ពីបើកតាមបណ្តោយផ្លូវ១៦៣ ។បុរសជនជាតិវៀតណាមម្នាក់បានចុះពីលើរថយន្ត ហើយបានឈ្លោះប្រកែកជាមួយបុរសម្នាក់ទៀតនៅក្នុងរថយន្ត ហើយក្រោយមកបានដើរចេញពីរថយន្ត។ពេលនោះ បុរសម្នាក់ទៀតបានបើករថយន្តដេញតាមជនរងគ្រោះ ហើយពេលតាមទាន់ បុរសនោះបានចុះពីលើរថយន្ត ហើយបានបាញ់ចំជនរងគ្រោះចំនួន ៣គ្រាប់ ដោយកាំភ្លើងខ្លីមួយដើម។បុរសជាជនរងគ្រោះព្យាយាមរត់បានប្រហែល១៥ម៉ែត្រ មុននឹងដួលទៅលើថ្នល់។ចំណែកជនសង្ស័យជាឃាតកបានជិះឡានរត់គេចខ្លួន។ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ក្រុមអ្នកស៊ើបអង្កេតបានឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងតំបន់ជុំវិញដើម្បីកំណត់អត្តសញ្ញាណពិរុទ្ធជន។ប្រធាននគរបាលសង្កាត់បាននិយាយថា ករណីនេះត្រូវបានផ្ទេរទៅឱ្យអ្នកស៊ើបអង្កេតក្នុងខណ្ឌ ហើយក្រសួងមហាផ្ទៃកម្ពុជាក៏បានចូលរួមស្វែងរកជនសង្ស័យផងដែរ។កាសែតខ្មែរថាមស៍កាលពីថ្ងៃច័ន្ទបានដកស្រង់សម្តីលោកវរសេនីយ៍ទោ វុធ ផូសាវ៉ុន អធិការនគរបាលខណ្ឌថាអាជ្ញាធរមិនទាន់ទទួលបានតំរុយសំខាន់ៗណាមួយដើម្បីកំណត់អត្តសញ្ញាណជនល្មើសនោះនៅឡើយទេ។លោកបានបន្ថែមថា ជនសង្ស័យមួយចំនួនត្រូវបានកោះហៅមកសាកសួរ ហើយការស៊ើបអង្កេតកំពុងបន្ត៕Tuoi Tre News/KhmerTimes
Post a Comment