ប្រទេ​​ស​​បារាំងគ្រោងនឹ​ងជម្លៀសពលរដ្ឋចេញ​ពីប្រទេ​ស​នីហ្សេ

បារាំង​គ្រោងនឹង​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចេញពី​ប្រទេស​នី​ហ្សេដោយសារ​ការព្រួយបារម្ភ​អំពី​អស្ថិរភាព​ក្នុង​ប្រទេស​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​កាលពី​សប្តាហ៍​មុន​។ស្ថានទូតបារាំងប្រចាំប្រទេសនីហ្សេបាននិយាយនៅក្នុងសារមួយទៅកាន់ពលរដ្ឋនៅថ្ងៃនេះថា"ដោយសារស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅ Niamey ប្រតិបត្តិការជម្លៀសតាមអាកាសពី Niamey កំពុងត្រូវបានរៀបចំ" ។ 

កងកម្លាំង​សន្តិសុខ​នីហ្សេ​ត្រៀម​បំបែក​ក្រុម​បាតុករ​នៅ​ខាង​ក្រៅ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង Niamey នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។ រូបថត៖Reuters
ការជម្លៀសគឺ"មកដល់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងពេលវេលាកំណត់"។ក្រសួង​ការ​បរទេស​បារាំង​បាន​បញ្ជាក់​ពី​ព័ត៌មាន​ដែល​គេ​គ្រោង​នឹង​ជម្លៀស​ពលរដ្ឋហើយ​នឹង​ធ្វើ​ដូច្នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ។យោងតាមទីភ្នាក់ងារនេះ មានពលរដ្ឋបារាំងជិត១,២00 នាក់នៅនីហ្សេក្នុងឆ្នាំ២០២២។ឆ្មាំប្រធានាធិបតីនីហ្សេរីយ៉ាកាលពីថ្ងៃទី២៦ខែកក្កដាបានចាប់ខ្លួននិងដាក់ប្រធានាធិបតី Mohamed Bazoum ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅឯគេហដ្ឋានរបស់លោក។ បន្ទាប់មកកងទ័ពនីហ្សេបានប្រកាសភក្តីភាពចំពោះអង្គរក្ស "ដើម្បីជៀសវាងជម្លោះនៅក្នុងកងកម្លាំងប្រដាប់អាវុធ" ។ឧត្តមសេនីយ៍ AbdourahamaneTchianiមេបញ្ជាការអង្គរក្សត្រូវបានជ្រើសរើសជាមេដឹកនាំថ្មី។នីហ្សេគឺជាអាណានិគមរបស់បារាំងមុនពេលប្រកាសឯករាជ្យនៅឆ្នាំ ១៩៦០ ។ នេះគឺជាប្រទេសគ្មានដីគោកដែលមានផ្ទៃដីជិត១.៣លានគីឡូម៉ែត្រការ៉េ ដែលក្នុងនោះប្រហែល៨០%ស្ថិតនៅក្នុងវាលខ្សាច់សាហារ៉ា។ ប្រទេសនីហ្សេមានប្រជាជនប្រហែល២៥.៤លាននាក់ដែលភាគច្រើនជាមូស្លីមប្រមូលផ្តុំនៅភាគខាងត្បូងនិងខាងលិចនៃប្រទេស។នីហ្សេក៏ជាដៃគូដ៏សំខាន់របស់បារាំងនិងសហរដ្ឋអាមេរិកក្នុងយុទ្ធនាការប្រឆាំងនឹងពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមនៅក្នុងតំបន់ Sahel នៃភាគខាងលិច និងអាហ្វ្រិកកណ្តាល ដោយរារាំងការធ្វើចំណាកស្រុកខុសច្បាប់ពីអនុតំបន់សាហារ៉ាអាហ្វ្រិក។ សហភាពអឺរ៉ុប (EU) ក៏មានកងទ័ពមួយក្រុមតូច ដែលកំពុងបំពេញបេសកកម្មហ្វឹកហ្វឺនយោធាក្នុងប្រទេសនីហ្សេ។ ភាគីទាំង៣បានថ្កោលទោសរដ្ឋប្រហារយោធានៅក្នុងប្រទេសអាហ្វ្រិកខាងលិច។នីហ្សេបានក្លាយជាប្រទេសទី៣នៅក្នុងតំបន់ Sahel ដែលត្រូវបានរញ្ជួយដោយរដ្ឋប្រហារយោធាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះបន្ទាប់ពីប្រទេសម៉ាលីនិងប៊ូគីណាហ្វាសូ។ប្រទេសទាំង២នេះក៏ជាអតីតអាណានិគមរបស់បារាំងដែរ។សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS)នៅថ្ងៃទី៣០ខែកក្កដាបានស្នើឱ្យនីហ្សេស្តារអំណាចឡើងវិញដល់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញលោក Mohamed Bazoum ក្នុងរយៈពេលមួយសប្តាហ៍។ ហួសកាលកំណត់នេះ ECOWAS នឹងប្រើ "គ្រប់មធ្យោបាយ"រួមទាំងកម្លាំងដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេ។ ប្រទេសម៉ាលីនិងបួគីណាហ្វាសូ(Burkina Faso) ដែលជាប្រទេសពីរដែលបច្ចុប្បន្នដឹកនាំដោយរបបយោធា បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសសង្រ្គាម ប្រសិនបើនីហ្សេរីយ៉ាត្រូវទទួលរងការអន្តរាគមន៍យោធា៕ប្រភព AFP, Reuters


Powered by Blogger.