គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃអង្គារ ទី០១ខែសីហាថាសន្លឹកឆ្នោតជិតកន្លះលានត្រូវបានខូចនៅក្នុងការបោះឆ្នោតជាតិកាលពីខែមុនដែលអ្នករិះគន់បានហៅថាជាការអាម៉ាស់ ខណៈដែលគណបក្សប្រឆាំងត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែង។
 |
|
បន្ទាប់ពីបានកាន់អំណាចជិត៤០ឆ្នាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រគល់អំណាចទៅកូនប្រុសរបស់លោកនៅចុងខែនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានជ័យជម្នះយ៉ាងងាយក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងពីលទ្ធផលផ្លូវការដំបូងកាលពីថ្ងៃអង្គារថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៨០ ភាគរយនៃសំឡេងឆ្នោតសរុប ៨,២ លានសំឡេង។គ.ជ.ប បាននិយាយថា សន្លឹកឆ្នោតប្រហែល ៤៤០,០០០ សន្លឹក ឬមួយសន្លឹកក្នុង១៨សន្លឹក ត្រូវបានខូច ដោយគ.ជ.ប បានបន្ថែមថា ការបោះឆ្នោតនេះមានអ្នកទៅបោះឆ្នោតខ្ពស់ដល់ទៅ ៨៥ភាគរយ។បើតាមលោក ឌឹម សុវណ្ណារុំ មន្ត្រី គ.ជ.ប បានឱ្យដឹងថា ចំនួនសន្លឹកឆ្នោតដែលខូចមានចំនួនតិចជាងការបោះឆ្នោតឆ្នាំ ២០១៨ នៅពេលដែលស្ថាប័នរដ្ឋក៏បានបដិសេធការបង្កើតគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។អាជ្ញាធរបានព្រមានអ្នកបោះឆ្នោត ពីការផាកពិន័យធ្ងន់ធ្ងរ ប្រសិនបើពួកគេធ្វើឱ្យខូចសន្លឹកឆ្នោត ឬធ្វើពហិការមិនចូលរួមការបោះឆ្នោត ឬជំរុញឱ្យអ្នកដទៃធ្វើដូច្នេះ។ឥស្សរជន និងក្រុមសិទ្ធិមនុស្សរបស់គណបក្សប្រឆាំងនិយាយថាសម្តេចហ៊ុន សែន បានគាបសង្កត់ស្ថាប័នប្រជាធិបតេយ្យជាច្រើនឆ្នាំមកហើយ ខណៈដែលធ្វើការបង្ក្រាបលើអ្នកប្រឆាំងនិងអ្នករិះគន់។ រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់បែបនេះ៕Khmer Times
Post a Comment