នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ាន វណ្ណហន ប្រធានក្រុមការងារនិងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំពិភាក្សានិងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសម្រាប់រៀបចំ MOU ស្ដីពីការជំរុញការងារច្រករបៀងមច្ឆា នៅក្រសួងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
 |
|
ក្នុងកិច្ចប្រជុំនោះគឺសំដៅលើការលើកកម្ពស់ផលិតភាពកាត់បន្ថយថ្លៃដើមធ្វើពិពិធកម្មកសិកម្មឲ្យស្របតាមតម្រូវការទីផ្សារនិងបង្កើនកសិ-ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងនិរន្ដរភាពសំដៅធានាបានសន្ដិសុខស្បៀងនិងសុវត្ថិភាពចំណីអាហារដើម្បីបំពេញសេចក្ដីត្រូវការក្នុងស្រុកនិងការនាំចេញគឺចង្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ (ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យនិង ប៉ៃលិន)ស្របតាមគោលការណ៍អភិវឌ្ឍន៍បៃតងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង។កិច្ចប្រជុំពិភាក្សានិងផ្ដល់ធាតុចូលដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍របស់វិស័យកសិកម្មសម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញពីច្រករបៀងមច្ឆានិងអង្ករនិងលើសេចក្ដីព្រាងសម្រាប់រៀបចំ MOU រវាងរដ្ឋាភិបាលកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការជំរុញការងារច្រករបៀងមច្ឆានិងអង្កររបស់ក្រុមការងារសម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្ដើមពីច្រកបៀងមច្ឆា និងអង្ករ (Fish & Rice Coridor) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ Fish & Rice Coridor ។ក្រុមការងារមានភារកិច្ចសំខាន់ៗ រួមមាន: (១).ដឹកនាំរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍របស់វិស័យកសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញ ពីច្រករបៀងមច្ឆា និងអង្ករ (២).ដឹកនាំ និងជំរុញកៀរគរគម្រោងអភិវឌ្ឍន៍ និងវិនិយោគ (៣).ដឹកនាំ និងណែនាំដល់ការរៀបចំគម្រោងជាខ្សែច្រវាក់ផលិតកម្ម និងតម្លៃដោយរក្សាបាននូវគុណភាពបរិស្ថាន សម្របសម្រួលជំរុញឱ្យមានការនាំចូលធាតុចូលកសិកម្មដែលជាតម្រូវការ និងបង្កើតរោងចក្រផលិតធាតុចូលកសិកម្ម និងកែច្នៃកសិផល (៤).ដឹកនាំចរចាសម្របសម្រួលដល់ការនាំចេញកសិផល៕សហការី
Post a Comment