ល្បែងស៊ីសងតាមអនឡាញចាប់ផ្ដើមងើបឡើងវិញនៅតាមភូមិឃុំផ្លូវលេខ៤៧៤
ល្បែងស៊ីសងតាមអនឡាញចាប់ផ្ដើមងើបឡើងវិញនៅតាមភូមិ ឃុំយ៉ាងគគ្រឹកគគ្រេង។ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមប្រព័ន្ធអនឡាញមាន់ជល់អាប៉ោងភ្នាល់បាល់ឡូតូនៅតាមបណ្តោយផ្លូវលេខ៤៧៤ស្ថិតនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញកំពុងបើកដំណើរការឡើងវិញយ៉ាងភ្លូកទឹកភ្លូកដី។សកម្មភាពលបលួចលេងល្បែងស៊ីសងទាំងនេះគឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ឬផ្ទាំង LCD ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកប្រព្រឹត្តល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ឬ Laptop ដើម្បីភ្នាល់ល្បែង។បើទោះជាពួកគេ អះអាងថា មានច្បាប់ត្រឹមត្រូវក្តី។ប៉ុន្តែវាក៏កំពុងដើរបញ្ច្រាសគ្នាជាមួយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសង តាមមូលដ្ឋានរបស់រដ្ឋាភិបាលផងដែរ។
ល្បែងស៊ីសងតាមអនឡាញចាប់ផ្ដើមងើបឡើងវិញនៅតាមភូមិ ឃុំផ្លូវលេខ៤៧៤។ |
Post a Comment