សម្ដេច​​ហ៊ុន​​ សែ​នប្រសាសន៍​ថា​មិ​នព្យាយាម​ទប់ស្កាត់នូវការ​​ជឿន​លឿន​និ​ងឯ​ករាជ្យភាព​​រ​​បស់​មន្ត្រី​បន្តវេន​​ទេ

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាសម្ដេចមិនព្យាយាមទប់ស្កាត់នូវការជឿនលឿន និងឯករាជ្យភាព​របស់​មន្ត្រី​បន្តវេនទេមិនថាកូនប្រុសរបស់សម្ដេច ឬរដ្ឋមន្ត្រីដទៃនោះទេ។ប៉ុន្តែប្រសិនបើ​អនុវត្តន៍​ខុសគោលការណ៍របស់គណបក្សគឺអញ្ជើញឡើងវិមាន៧មករាដើម្បីជជែកគ្នាព្រោះបញ្ហានេះគណបក្សក៏ត្រូវតាមមើលការអនុវត្តគោលនយោបាយរបស់គណបក្សបានដែលយើងត្រូវមានសន្និបាតនិងមានការប្រជុំគណបក្សជាទៀងទាត់របស់យើង ​តែយើង​មិនទៅបង្គាប់បញ្ជាទេ។

ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល សម្ដេចហ៊ុន សែន បានថ្លែងថា ទោះបីជាសម្ដេចលាលែងដំណែងនាយករដ្ឋមន្រ្ដីនៅពេលនេះក្ដី ។ប៉ុន្ដែសម្ដេចនៅតែគ្រប់​គ្រង​អំណាចក្នុងវិស័យនយោបាយ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជានិងជា​ប្រធាន​ព្រឹទ្ធសភានាពេលខាងមុខ។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាសម្ដេចនិ​ងមន្រ្ដីជំនាន់ចាស់គឺមិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈ​សម្ដេចនឹងនៅតែមបន្តធ្វើជាប្រធានគណបក្ស។ ចំណែកមន្រ្ដីចាស់ៗ មួយចំនួន​ទៀ​ក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា​នេះ​ផងដែរ។សម្ដេចក៏បានថ្លែងឱ្យដឹងអំពីយុទ្ធសាស្ត្រនិងគោដៅជាអាទិភាពរបស់រា​រដ្ឋា​ភិបាលសម្រាប់អាណត្តិក្រោយថា រាជរដ្ឋាភិបាលថ្មីបានរៀបចំរួចរាល់ហើយ នូវយុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ដែលកន្លងមកយើងចាប់ផ្ដើមពីយុទ្ធសាស្ត្រត្រីកោណ មកកាន់យុទ្ធចតុកោណ៤ដំណាក់កាលហើយ ដែលមានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ហើយឥឡូវថែម ចីរភាព ដែលយើងចាប់ផ្ដើមដូរមកជាយុទ្ធសាស្ត្របញ្ចកោណ ដោយថែមមុំមួយទៀតទៅជា៥មុំ។ចំពោះគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ គឺមានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះសភាពការណ៍ថ្មីវាបង្ខំ យើងមិនអាច​នៅត្រឹមយុទ្ធសាស្ត្រចតុកោណទេ។សម្ដេចនាយករដ្ឋមន្រ្ដីបានអះអាងថា ការចាប់យកបច្ចេកវិទ្យាគឺជាគោលដៅជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកិច្ចការសំខាន់របស់យើង​សម្រាប់​ការអភិវឌ្ឍ៕AKP

Powered by Blogger.