បើករថ​យ​ន្តយកចា​​ក់​កាំបិត​ហ្វូងមនុ​​ស្សក្បែរ​ក្រុង​សេអ៊ូ​ល

 កូរ៉េខាងត្បូង៖ជនសង្ស័យបានបើករថយន្តរបស់គាត់ចូលទៅក្នុងហ្វូងមនុស្ស បន្ទាប់មកបានប្រើកាំបិតវាយប្រហារផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Seongnam ក្បែរទីក្រុងសេអ៊ូលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។

ប៉ូលីស​នៅ​កន្លែង​កើត​ហេតុ​មាន​ការ​ចាក់​សម្លាប់​នៅ​ជិត​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង Seongnam ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា។ រូបថត៖ Yonhap
សាក្សីបាននិយាយថា ជនសង័្សយបានបើករថយន្តរបស់គាត់ទៅបុកអ្នកថ្មើរជើងនៅខាងក្រៅផ្សារទំនើប AK ក្បែរស្ថានីយ៍រថភ្លើងក្រោមដី Seohyeon ក្នុងទីក្រុង Seongnam ចម្ងាយប្រហែល២០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល បណ្តាលឲ្យមនុស្ស៤នាក់រងរបួសនៅរសៀលនេះ។បុរសសម្បុរខ្មៅ ពាក់វ៉ែនតាការពារកំដៅថ្ងៃ រួចក៏ចុះពីលើរថយន្តយកកាំបិតវែង៥០-៦០សង់ទីម៉ែត្រចូលផ្សារទំនើបចាក់មនុស្សជុំវិញខ្លួន បណ្ដាលឲ្យរបួស៩នាក់ទៀត។ប៉ូលិស​បាន​បង្ក្រាប​ជន​សង្ស័យ១០ នាទី​បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​នៃ​ការ​វាយ​ប្រហារ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន NEWSIS របស់កូរ៉េខាងត្បូង យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ ហើយជនរងគ្រោះចំនួន១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​បុរស​អាយុ​២៣​ឆ្នាំ បម្រើ​ការ​ក្នុង​វិស័យ​ដឹក​ជញ្ជូន។ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ឧក្រិដ្ឋកម្មក៏ដូចជា​ស្វែងរក​ថា​តើ​គាត់​មាន​សមគំនិត​ដែរ​ឬ​អត់​។អ្នក​ប្រើ Twitter ម្នាក់​បាន​និយាយ​ថា​៖ «​ដំបូង​ខ្ញុំ​គិត​ថា​វា​ជា​ល្បែង​លាក់​ខ្លួន​និង​ស្វែងរក​ដោយ​ក្រុម​កាយរឹទ្ធិ​មួយ​ចំនួន​។ឧបទ្ទវហេតុនេះកើតឡើងតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទីក្រុងសេអ៊ូលបានឃើញការវាយប្រហារដោយកាំបិតដ៏កម្រមួយនៅជិតស្ថានីយ៍ Sillim ក្នុងសង្កាត់ Gwanak ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបីនាក់រងរបួស។ជនសង្ស័យ Jo Seon អាយុ៣៣ឆ្នាំបានប្រាប់ប៉ូលីសថា គាត់បានវាយប្រហារដោយសារតែគាត់ខឹងនិងចង់ឱ្យអ្នកដទៃរងទុក្ខដូចគាត់។Joមានប្រវត្តិឧក្រិដ្ឋកម្មហើយត្រូវបានកាត់ទោសនៅតុលាការអនីតិជន។AFPបានដកស្រង់ស្ថិតិរបស់កូរ៉េខាងត្បូងដែលនិយាយថានេះគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតដែលមានអត្រាមនុស្សឃាត១.៣ក្នុង១00.000 នាក់ក្នុងឆ្នាំ២០២១គឺទាបជាងតួលេខ៧.៨ក្នុង១00.000 នាក់របស់អាមេរិក។ យ៉ាង​ណា​មិញ ប្រទេស​កូរ៉េ​ក៏​ធ្លាប់​មាន​ការ​ចាក់​សម្លាប់​នៅ​ទី​សាធារណៈ​ដែរ។កាលពីខែមីនាស្ត្រីអាយុ៣៧ឆ្នាំម្នាក់បានចាក់មនុស្ស ៣នាក់នៅលើរថភ្លើងក្រោមដីដោយកាំបិតនៅពេលដែលនាងត្រូវបានគេហៅថា"មីង"។កាលពីឆ្នាំមុនបុរសម្នាក់បានចាក់សម្លាប់អតីតមិត្តរួមការងារនៅស្ថានីយ៍រថភ្លើងក្រោមដីបន្ទាប់ពីតាមដានគាត់អស់ជាច្រើនឆ្នាំ៕ប្រភពYonhap, Korea Joongang Daily, The Sun


Powered by Blogger.