រាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារដើម្បីជួយលើកកម្ពស់វិស័យកសិផល
ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថារាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន១០០លានដុល្លារអាម៉េរិកដើម្បីជួយលើកកម្ពស់វិស័យកសិផលរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨ ០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ខែសីហា ឆ្នាំ២០២៣។ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករនិងបន្លែផ្សេងៗ»។ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានថ្លែងថាកសិផលមានការឡើងចុះក្នុងឆ្នាំនេះ។ប៉ុន្តែនៅពេលដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងជួយ។ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថាតម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ហើយវាមិនដែលឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានអះអាងថា ការត្រៀមថវិកានេះដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ដើម្បីទទួលបានចំណូល។ «កន្លែងណាដែលលំបាកយើងជួយអន្តរាគមន៍ដូចជាខ្វះប្រព័ន្ធធា រាស្ត្រជាដើម»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
Post a Comment