ទោះបីជាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំក៏ដោយ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra អាចស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីលោកNasteeThongpladនាយកមជ្ឈមណ្ឌលឃុំឃាំងទីក្រុងបាងកក ដែល Thaksin កំពុងជាប់ទោសដោយនិយាយថា លោក Thaksin ដូចអ្នកទោសទាំងអស់អាចស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។
 |
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra។AFP |
បន្ទាប់មកពាក្យសុំនឹងត្រូវដាក់ទៅក្រសួងយុត្តិធម៌លេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រីនិងចុងក្រោយទៅកាន់ការិយាល័យលេខាធិការរបស់ព្រះមហាក្សត្រថៃ ដែលនឹងស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ពាក្យស្នើសុំលើកលែងទោសនឹងត្រូវបានអមដោយឯកសារផ្សេងទៀតដែលបញ្ជាក់ពីការរួមចំណែកពីមុនរបស់អ្នកស្នើសុំក៏ដូចជាស្ថានភាពសុខភាពរបស់អ្នកដាក់ពាក្យ។លោកThaksinអាយុ៧៤ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ ឆ្នាំ សម្រាប់ការកាត់ទោសចំនួន ៣កាលពីថ្ងៃទី ២២ ខែសីហាបន្ទាប់ពីបានត្រឡប់មកប្រទេសកំណើតវិញជាលើកដំបូងក្នុងរយៈពេលជាង១៥ ឆ្នាំក្នុងការនិរទេសខ្លួននៅក្រៅប្រទេស។លោកត្រូវបានគេយកទៅគុកនៅបាងកក។ទោះយ៉ាងណាក៏ដោយនៅយប់ដំបូងនៃការកាត់ទោសលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែបញ្ហាសុខភាពមួយចំនួន។អាជ្ញាធរថៃបានបដិសេធថា លោក Thaksin មិនមានសិទ្ធិពិសេស ដោយកំពុងស្ថិតក្នុងបន្ទប់ VIP នៅមន្ទីរពេទ្យ Police General Hospital។លោក Nastee បាននិយាយថា ចាប់ពីសប្តាហ៍នេះ សាច់ញាត្តិអាចទៅសួរសុខទុក្ខលោក Thaksinនៅមន្ទីរពេទ្យ ។ប៉ុន្តែចំនួនភ្ញៀវមិនលើសពី១០ នាក់/ថ្ងៃទេ។ ភ្ញៀវត្រូវចុះឈ្មោះជាមុន ហើយមិនត្រូវបានអនុញ្ញាតឲ្យផ្តល់អំណោយណាមួយដល់លោក Thaksinឡើយ៕ប្រភព Bangkok Post
Post a Comment