អង្គកា​រNatu​re Life៖ប្រមូលទិន្នន័យវត្តមា​ន​​សត្វស្លាបកម្រ​នៅសហគមន៍តំបន់​ការ​ពារ​ធម្មជាតិ

 សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងជាសហគមន៍ដំបូងគេបង្អស់ដែលស្ថិតក្នុងតំបន់រ៉ាមសារស្ទឹងសែននៃបឹងទន្លេសាបដែលទទួលបានការគាំទ្រថវិកានិងសម្ភារពីអង្គការជីវិតធម្មជាតិនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២០សម្រាប់ធ្វើការល្បាតនិងអង្កេតតាមដានជីវៈចម្រុះ។

ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យល្បាតអង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រគល់ម៉ាស៊ីនថតដល់ក្រុមល្បាតសហគមន៍ដើម្បីបង្កភាពងាយស្រួលដល់ការផ្តិតយករូបភាពកំលុងពេលល្បាត និងស្ថានភាពជីវៈចម្រុះ ជាពិសេសសត្វស្លាបទឹក ដែលមានវត្តមាននៅទីនោះ។អង្គការ Nature Life បានឱ្យដឹងនៅថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២៣ថា ក្រោយពេលទទួលបានម៉ាស៊ីនថត និងវគ្គបណ្តុះបណ្តាល ស្តីពីរបៀបថតរូបរួចមកឃើញថា នៅក្នុងខែកក្តដាកន្លងទៅនេះ ក្រុមល្បាតសហគមន៍ បានថតរូបភាពប្រភេទសត្វស្លាបទឹកកម្រមួយចំនួនបានយ៉ាងស្អាត គឺសត្វត្រដក់ធំ និង ត្រយងខ្លួនសដែលជាប្រភេទសត្វជិតផុតពូជមួយប្រភេទ និងជិតរងការគំរាមកំហែង។សកម្មភាពនេះទទួលបានថវិកាគាំទ្រពីមូលនិធិសហភាពអឺរ៉ុប តាមរយៈ ទន្លេសាបយើង« Our Tonle Sap» ដែលបានផ្ដល់នូវឱកាសពង្រឹងសមត្ថភាព និងលទ្ធភាពរបស់សហគមន៍ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់។អង្គការ NatureLifeបន្តទៀតថាពួកយើងមានមោទនភាពខ្លាំងណាស់ដែលបានឃើញរូបភាព និងវីដេអូ នៃប្រភេទសត្វស្លាបទឹកកម្រទាំងនេះពីសហគមន៍ ដែលវាជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់សហគមន៍មូលដ្ឋាន និងកិច្ចសហការគាំទ្ររបស់គម្រោងលើការលើកកម្ពស់សហគមន៍មូលដ្ឋានក្នុងការងារអភិរក្សធនធានធម្មជាតិ ៕ប្រភព៖ Nature Life/AKP

Powered by Blogger.