ប្រធា​នាធិ​ប​តីPutinចូលរួមរំលែ​​កទុក្ខដល់គ្រួសា​រWagner

 ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​លោក លោកYevgeny Prigozhin ក្រោយ​មេដឹកនាំ Wagner ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយនៅពេលនិយាយទៅកាន់អ្នកសារព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃទី២៨ខែសីហាថា "នីតិវិធីច្បាប់និងកោសល្យវិច្ច័យត្រូវបានបញ្ចប់។ ប្រធានាធិបតីរុស្ស៊ីលោក VladimirPutinបានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Yevgeny Prigozhin" ។គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី (FSB) កាលពីថ្ងៃទី២៧ខែសីហា បានប្រកាសលទ្ធផលនៃការវិភាគ DNA ដោយបញ្ជាក់ថា លោក Prigozhin ដែលជាប្រធានក្រុមយោធាឯកជន Wagnerស្ថិតក្នុងចំណោមមនុស្ស១០នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅតំបន់ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពី៥ថ្ងៃមុន។

ប្រធានាធិបតីរុស្ស៊ីលោក VladimirPutin។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅមិនទាន់មានព័ត៌មានអំពីទម្រង់ និងពេលវេលានៃពិធីបុណ្យសពរបស់លោក Prigozhin នៅឡើយទេ ។ដូច្នេះគេមិនអាចធ្វើអត្ថាធិប្បាយបានទេថាតើលោកPutinនឹងចូលរួមដែរឬទេ។ លោក Peskov បានបន្ថែមថា "រឿងនេះនឹងត្រូវបានសម្រេចដោយសាច់ញាតិរបស់លោក Prigozhin ។ថ្លែងទៅកាន់កាសែត Guardian របស់អង់គ្លេស សមាជិកមួយចំនួនរបស់ Wagner ក៏មិនបានដឹងពីពេលវេលា និងទីកន្លែងនៃពិធីបុណ្យសពរបស់លោក Prigozhin ដែរ។ ម្នាក់​បាន​និយាយ​ថា​៖ «​យើង​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​នៅ​ឡើយ​ទេ។ កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ដើម្បី​ឲ្យ​ប្រជាជន​អាច​មក​ដាក់​ផ្កានិង​ផ្ញើ​ការដឹងគុណ។យន្តហោះ Embraer Legacy 600 កាលពីថ្ងៃទី២៣ខែសីហា បានធ្លាក់ក្នុងខេត្ត Tver ខណៈពេលកំពុងហោះហើរពីទីក្រុង Moscow ទៅ St. Petersburg ។ សមាជិកនាវិក ៣ នាក់ និងអ្នកដំណើរ៧ នាក់នៅលើយន្តហោះត្រូវបានសម្លាប់ រួមទាំងមេដឹកនាំ Wagner Prighozin និងសហការីកំពូលមួយចំនួន។ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី Rosaviatsia បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះនេះ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបើកសំណុំរឿងព្រហ្មទណ្ឌចំពោះការរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរណ៍។ នៅក្នុងសុន្ទរកថារបស់គាត់កាលពីថ្ងៃទី២៤ខែសីហា លោក Putin បាននិយាយថាPrigozhinគឺជាអ្នកជំនួញដ៏ប៉ិនប្រសប់ម្នាក់ដែលបានធ្វើកំហុសធ្ងន់ធ្ងរជាច្រើន។ប៉ុន្តែថែមទាំងអាចទទួលបានភាពជោគជ័យសម្រាប់ខ្លួនគាត់និងអាជីពរួមរបស់គាត់។ការរំពឹងទុកបានលេចលឺថា វិមានក្រឹមឡាំង ប្រហែលជាជាប់ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនេះ ព្រោះវាបានកើតឡើងយ៉ាងពិតប្រាកដ២ខែបន្ទាប់ពីWagner បានចាប់ផ្តើមការបះបោរប្រឆាំងនឹងការដឹកនាំយោធារបស់រុស្ស៊ី។ វិមានក្រឹមឡាំងបានបដិសេធដោយហៅពាក្យចចាមអារ៉ាមថា "កុហក់ទាំងស្រុង"។Prigozhin អាយុ៦២ឆ្នាំបានជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទលួចតិចតួចក្នុងទសវត្សរ៍ឆ្នាំ១៩៨០បន្ទាប់មកគាត់បានបើកហាង Hot dog នៅ St. Petersburg បានបង្កើតភោជនីយដ្ឋានជាបណ្តើរៗជាមួយក្រុមហ៊ុនអាហារ Concord ហើយបានចុះកិច្ចសន្យាជាច្រើនជាមួយភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ី ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយលោកPutin។គាត់បានបង្កើតក្រុមហ៊ុនយោធាឯកជន Wagner នៅក្នុងឆ្នាំ២០១៤ហើយបានរីកចម្រើនកាន់តែខ្លាំងនៅក្នុងនយោបាយរុស្ស៊ី។ បន្ទាប់មក Wagner បានពង្រីកខ្លួនទៅកាន់ទ្វីបអាហ្រ្វិក ហើយបានដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការដើម្បីដណ្តើមយកទីក្រុង Bakhmutនៅភាគខាងកើតអ៊ុយក្រែន។បន្ទាប់ពីការបះបោរនៅថ្ងៃទី២៤ខែមិថុនាចៅហ្វាយWagnerកាន់តែមានភាពសម្ងាត់ទោះបីជាគាត់នៅតែត្រឡប់ទៅរុស្ស៊ីវិញហើយធ្លាប់បានបង្ហាញខ្លួននៅខាងក្រៅកិច្ចប្រជុំកំពូលរុស្ស៊ី - អាហ្វ្រិកនៅ St. Petersburg កាលពីចុងខែកក្កដា។ ការធ្លាក់យន្តហោះបានកើតឡើងមួយថ្ងៃបន្ទាប់ពីថៅកែ Wagner ទើបតែត្រឡប់មកពីអាហ្វ្រិក៕ប្រភពTASS, Guardian

Powered by Blogger.