ភ្លើង​ទៀ​​នត្រៀមស្នើសុំក្រ​​សួងមហាផ្ទៃចេញលិខិតទុតិ​យតាលើលិ​ខិតចុះបញ្ជីគ​​​ណបក្ស

គណបក្សភ្លើងទៀនត្រៀមស្នើសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយាលើលិខិតចុះបញ្ជីគណបក្សនៅឯក្រសួងមហាផ្ទៃដើម្បីអាចឲ្យបក្សប្រឆាំងមួយនេះ ចូលរួមការបោះឆ្នោតពេលក្រោយៗ។ជំហរបស់គណបក្សភ្លើងទៀនយ៉ាងដូច្នេះគឺបញ្ជាក់តាមរយៈអ្នកនាំពាក្យក្រោយពេលដែលក្រសួងមហាផ្ទៃបានយល់ព្រមឲ្យតំណាងបក្សភ្លើងទៀន ចូលជួបនៅថ្ងៃព្រហស្បតិ៍ខាងមុខ ក្នុងការជជែកពីលិខិតចុះបញ្ជីរបស់គណបក្សដែលបានបាត់។

ក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សភ្លើងទៀន ដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាត់ពីមុខវេទិកាឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បើតាមសេចក្តីជម្រាបរបស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារគឺក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន៥នាក់ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី២១កញ្ញា ខាងមុខ ដើម្បីជជែកពីបញ្ហាលិខិតចុះបញ្ជីគណបក្សរបស់គណបក្សភ្លើងទៀនដែលបានបាត់បង់។ជំនួបនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះអ្នកនាំពាក្យគណបក្សភ្លើងទៀន បានអះអាងថា បក្សប្រឆាំងនឹងបន្តទាមទារក្រសួងមហាផ្ទៃ  ចេញលិខិតទុតិយតាលើលិខិតលេខ១៩៣។ លិខិតលេខ១៩៣ ដែលជាលិខិតចុះបញ្ជីគណបក្សភ្លើងទៀននៅឯក្រសួងមហាផ្ទៃ។លោក គីមសួរ ភីរិទ្ធិ អ្នកនាំពាក្យបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថាគណបក្សភ្លើងទៀននៅតែបន្តរក្សាជំហឲ្យក្រសួងមហាផ្ទៃជួយដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីអាចចូលរួមការបោះឆ្នោតពេលខាងមុខ។ បើតាមលោក គីមសួរ ភីរិទ្ធិ លោកជឿជាក់ថា លិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្ស នឹងអាចជួយគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោត។គួរបញ្ជាក់ថាគណបក្សភ្លើងទៀនបានបាត់បង់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧កន្លងទៅនេះ ដោយសារតែបក្សបានបាត់លិខិតច្បាប់ដើមនៃការចុះបញ្ជីគណបក្ស។ ក្រុមមន្ត្រីបក្សភ្លើងទៀនបញ្ជាក់ថាលិខិតនោះបានបាត់នាអំឡុងពេលដែលទីស្នាក់ការនៃអតីតបក្សសង្រ្គោះជាតិត្រូវបានអាជ្ញាធរចូលបង្ក្រាបកាលពីឆ្នាំ២០១៧។យ៉ាងណាមិញក្រសួងមហាផ្ទៃកាលពីដើមខែមិថុនាបានចេញលិខិតបញ្ជាក់មួយជូនដល់គណបក្សភ្លើងទៀនថាជាគណបក្សស្របច្បាប់ ដើម្បីចុះឈ្មោះចូលរួមការបោះឆ្នោត។ក៏ប៉ុន្តែលិខិតនោះមិនអាចជួយអ្វីជាដុំកំភួនដល់បក្សប្រឆាំងមួយនេះឡើយ។ ពោលគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការចុះឈ្មោះចូលរួមការបោះឆ្នោតរបស់គណបក្ស ត្រូវតែមានលិខិតចុះបញ្ជីច្បាប់ដើម។ក្រោយបាត់បង់ឱកាសចូលរួមប្រកួតជាមួយបក្សកាន់អំណាច តាមរយៈការបោះឆ្នោត គណបក្សភ្លើងទៀន ក៏ព្យាយាមសុំជួបខាងតំណាងក្រសួងមហាផ្ទៃ ជាញឹកញយ ដើម្បីឲ្យស្ថាប័នជាអាណាព្យាបាលគណបក្សនយោបាយមួយនេះ ជួយអន្តរាគមន៍។បើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀនសង្ឃឹមរហូតដល់៩០% ​ថាបញ្ហាលិខិតចុះបញ្ជីរបស់គណបក្សនឹងអាចដោះស្រាយបាន ប្រសិនបើដំណើរការតាមនិតិវិធីច្បាប់។ តែផ្ទុយមកវិញ វាក៏លំបាក មិនអាចទៅរួចប្រសិនបើជារឿងនយោបាយ៕RFI


Powered by Blogger.