តុលាការឥណ្ឌូណេស៊ីបានកាត់ទោសស្ត្រីមូស្លីមម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យជាប្រាក់ពីការថតវីដេអូ TikTok សូត្រធម៌មុនពេលទទួលទានសាច់ជ្រូក។
 |
Lina Mukherjeeហូបសាច់ជ្រូកបំពងក្នុងវីដេអូTikTok ក្នុងខែមីនា។ Photo: TikTok/Lina Mukherjee |
Lina Mukherjee អាយុ៣៣ឆ្នាំត្រូវបានកាត់ទោសដោយតុលាការក្រុង Palembang ខេត្តស៊ូម៉ាត្រាខាងត្បូងកាលពីថ្ងៃទី១៩ខែកញ្ញាពីបទ "ផ្សព្វផ្សាយព័ត៌មានដើម្បីញុះញង់ឱ្យមានការស្អប់ប្រឆាំងនឹងបុគ្គលនិងក្រុមសាសនា" ។Mukherjee បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ក្នុងខែមីនា ដោយបានថតឈុតនៃការសូត្រធម៌សាសនាឥស្លាម "ក្នុងនាមព្រះ" មុនពេលទទួលទានសាច់ជ្រូកបំពង។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់លានហើយក្រោយមកមនុស្សបានរាយការណ៍នាងទៅអាជ្ញាធរ។សាច់ជ្រូកត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាមខណៈដែលប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនភាគច្រើនគោរពសាសនានេះ។Mukherjee កំណត់អត្តសញ្ញាណថាជាមូស្លីម ហើយសកម្មភាពរបស់នាងត្រូវបានថ្កោលទោសដោយក្រុមអភិរក្ស រួមទាំងក្រុមប្រឹក្សាUlemaដែលជាស្ថាប័នបព្វជិតមូស្លីមកំពូលរបស់ប្រទេស។ ក្រុមប្រឹក្សាបានហៅសកម្មភាពរបស់Mukherjee ថាជាការប្រមាថ។បន្ថែមពីលើការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ នាងក៏ត្រូវបានពិន័យជាប្រាក់ចំនួន 250 លាន rupiah(១៦,២០០ដុល្លារ) ហើយការជាប់ពន្ធនាគាររបស់នាងនឹងបន្តរយៈពេល៣ខែ ប្រសិនបើនាងមិនបានបង់ប្រាក់ពិន័យ។ក្នុងឆ្នាំ២០១៧អតីតអភិបាលក្រុងហ្សាកាតាលោក Basuki Tjahaja Purnama ត្រូវបានកាត់ទោសឱ្យជាប់គុកជិត២ឆ្នាំពីបទប្រមាថ។ Purnama ដែលជាគ្រិស្តសាសនិក ត្រូវបានចោទប្រកាន់ពីបទប្រមាថសាសនាឥស្លាម ចំពោះការអត្ថាធិប្បាយដែលគាត់បានធ្វើអំឡុងពេលយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់៕ប្រភពAFP
Post a Comment