ទីបំផុតប្រ​មុខ​រដ្ឋាភិបាលបញ្ជាឲ្យសើរើក​រណីតែ​ងតាំង​អតីតចោរលួចប្លន់

 ទីបំផុតលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃអាទិត្យនេះ បានដាក់បញ្ជាឲ្យប្រមុខនគរបាលជាតិសើរើករណីតែងតែងមេប៉ុស្តិ៍ឃុំម្នាក់​ ដែលកំពុងតែត្រូវបានគេអះអាងថាជាចោរប្លន់ទូមាសកាលពីឆ្នាំ២០១៥។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
បទបញ្ជាភ្លាមៗពីប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីមានចែករំលែកការហួសចិត្តនិងក្ដីបារម្ភជុំវិញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅចំពោះមុខនៃការវិនិច្ឆ័យតែងតាំងមន្រ្តីយ៉ាងដូច្នេះ។ទន្ទឹមគ្នានេះ មហាជនក៏សំណូមពរឲ្យមានការពិនិត្យមើលលើករណីស្រដៀងគ្នាផ្សេងៗទៀត ក្នុងនោះ ជាក់ស្ដែងការតែងតាំងស្នងការរងខេត្តកំពតនាពេលថ្មីៗនេះ ដែលធ្លាប់លួចIpadពីហាងមួយកាលពីឆ្នាំ២០១៩។មិនយូរប៉ុន្មានក្រោយការចែករំលែកនៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជានៅព្រឹកថ្ងៃអាទិត្យនេះឲ្យប្រមុខនគរបាលជាតិ ពិនិត្យជាមួយស្នងការនគរបាលខេត្តកំពង់ធំលើករណីលើកបន្តុបមេបុស្តិ៍ឃុំសំព្រោជម្នាក់ដែលជាអ្នកមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសប្លន់ក្នុងផ្សារស្ទោង ខេត្តកំពង់ធំផ្ទាល់កាលពីឆ្នាំ២០១៥។ជាការចេញបញ្ជាជាសាធារណៈលើគណនីសង្គមផ្លូវការឲ្យកែសម្រួលឡើងវិញ ក្នុងករណីមានរឿងរ៉ាវពិតប្រាកដ ដូចការចែករំលែកតាមបណ្ដាញសង្គមមែន។ នៅចំពោះមុខនេះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះក៏បានសង្កត់ធ្ងន់ឲ្យមានការវាយតម្លៃច្បាស់លាស់និងដោយម៉ត់ចត់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ មុនតែងតាំងជាមន្រ្តីនានានៅតាមបណ្ដាស្ថាប័នរដ្ឋស៊ីវិលឬជាកងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិផងដែរ។យោងតាមការចែករំលែកនៅតាមបណ្ដាញសង្គមបុគ្គលម្នាក់ដែលត្រូវបានស្នងការនគរបាលខេត្តកំពង់ធំ លើកបន្តុបជាមេប៉ុស្តិ៍ឃុំសំព្រោជ នាពេលថ្មីៗនេះ គឺមានឈ្មោះថាហុង សារ៉ុម។ បើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បុគ្គលរូបនេះ ធ្លាប់ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំចាប់ខ្លួនរួមជាមួយបក្ខពួក កាលពីខែមីនាឆ្នាំ២០១៥  ក្នុងករណីប្លន់ទូមាសអស់ជាង១៥០តម្លឹង និងទ្រព្យសម្បត្តិមួយចំនួនទៀតក្នុងផ្សារស្ទោង ខេត្តកំពង់ធំ។យ៉ាងណាមិញ ទន្ទឹមនឹងការសាទរពីមហាជន មហាជនក៏បានសំណូមពរផងដែរ ឲ្យមានការស្រាវជ្រាវលើការតែងតាំងមន្រ្តីមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើស ស្រដៀងៗគ្នាផ្សេងទៀត។ ក្នុងនោះ ជាក់ស្ដែងថ្មីៗនេះ ស្នងការរងនគរបាលខេត្តកំពតមួយរូបដែលត្រូវបានទទួលតំណែងថ្មីៗនេះ គឺជាបុគ្គលត្រូវបានគេអះអាងថាធ្លាប់មានប្រវត្តិលួចIpadពីហាងមួយកន្លែង កាលពីឆ្នាំ២០១៩កន្លងទៅផងដែរ៕RFI

រូបភាព។freshnewsasia


Powered by Blogger.