ក្នុង១ខែៗមានអ្នកកាសែតចន្លោះចាប់ពី៧០០ទៅដល់ ៩០០អង្គភាពចង់មួយប្រទេសទៅហើយបានសម្រុកទៅយកលុយនៅកាស៊ីណូថបដាយអឺម៉ិនស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសកម្ពុជា ។ នេះបើយោងតាម សេចក្តីជូនដំណឹងគណ:គ្រប់គ្រងក្រុមហ៊ុនកាស៊ីណូថបដាយអឺម៉ិន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ដោយមិនមានការចុះហត្ថលេខាឬវាយត្រាសម្គាល់អ្វីឡើយ ។
បើតាមលោក ខៀវ កាញារីទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបច្ចុប្បន្នជា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះរូបភាពក្នុងហ្វេស៊ុកដោយសសេរថា(ព្រះរាជសាររញ្ជួយពិភពគុន !)ក្នុងនោះខាងកាស៊ីណូ ដល់ថ្នាក់ចេញសេចក្តីជូនដំណឹងថា : សូមជម្រាបជូនដំណឹងដល់បងប្អូនដែលជាភ្នាក់ងារសារព័ត៌មានទាំងអស់ជ្រាបថា៖ កន្លងមក ក្រោយពីរដូវកូវី ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនាសំរាប់បាយ-ទឹក និងសាំងដល់បងប្អូនអ្នកសារព័ត៌យើងទាំងអស់ដែលបានឆ្លងកាត់ទីនេះ បើទោះបីជាតិចក្តី ច្រើនក្តី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ។ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មានយើងបាន ចូលមកសុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេក ដោយក្នុង១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ធ្វើឱ្យក្រុមហ៊ុនមិនអាចមាន លទ្ធភាពដោះស្រាយជូនបាន។ដូច្នេះចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុននឹងមិនមានការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ទៀតទេ។ អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ដែលឆ្លងកាត់ទីនេះ ជ្រាបជាព័ត៌មាន។ចំណែកលោកហ៊ុយវណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាវិញលោកអំពាវនាវសមត្ថកិច្ចភាគីពាក់ព័ន្ធគួរចាត់វិធានការពិនិត្យរឿងនេះឲ្យបានបានច្បាស់លាស់
|
លោកហ៊ុយវណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។រូបភាពសហការី |
|
លោកហ៊ុយវណ្ណៈប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ធ្វេង)និងលោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា។សហការី |
|
លោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា។សហការី |
រីឯលោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជាលោកបានថ្លែងថាតួលេខដ៏ច្រើនយ៉ាងនេះមានតែសម្អុយអ្នកសារព័ត៌មានតែប៉ុណ្ណោះលោកអំពាវនាវឲ្យសមត្ថកិច្ចវែកមុខមេខ្លោងអ្នកចេញព្រះរាជសាររញ្ជួយពិភពគុននេះ។សូមបញ្ជាក់ថាបើមានអ្នកសារព័ត៌មាន បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការទទួលប្រាក់ ឬសុំប្រាក់ ដូចការលើកឡើងខាងលើនេះ ខុសនូវក្រមសីលធម៌ វិជ្ជាជីវៈធ្ងន់ធ្ងរបំផុត !ខណៈខ្លួនគ្មានតួនាទីអ្វីក្រៅពី ប្រើសិទ្ធិទទួលព័ត៌មាន ដើម្បីយកមកផលិត និពន្ធ ផ្សព្វផ្សាយ ប្រកបដោយវិជ្ជាជីវៈ ។ ដោយឡែកខាងម្ចាស់កាស៊ីណូ ហេតុអ្វីត្រូវចាំបាច់ ចំណាយថវិកាដើម្បីផ្ដល់ជូនអ្នកសារព័ត៌មាន រហូតដល់មួយយខែចាប់ពី ៧០០ អង្គភាព ទៅ ៩០០ អង្គភាព ? តើកាស៊ីណូមួយនេះមានអ្វីដែលមិនស្របច្បាប់បានត្រូវសូកលុយកាសែតនោះ? ៕ពុតសាម៉ាត់
Post a Comment