មន្ត្រីនៃកងទ័ពជើងទឹកកម្ពុជាទទួលស្វាគមន៍មេបញ្ជាការនិងនាវិកនៃនាវាលេខ២៦៣នៃកងទ័ពជើងទឹកប្រជាជនវៀតណាមនៅកំពង់ផែក្រុងព្រះសីហនុ។
 |
|
កងទ័ពជើងទឹកប្រជាជនវៀតណាមនិងកងទ័ពជើងទឹកកម្ពុជាបានធ្វើប្រតិបត្តិការល្បាតរួមគ្នាលើកទី៧២នៅក្នុងដែនទឹកប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៥-២៦ ខែកញ្ញា។ប្រតិបត្តិការនេះមានការចូលរួមដោយនាវាលេខ២៦៣ នៃកងនាវាចរភូមិភាគ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និង នាវាលេខ១១៤២ នៃមូលដ្ឋានទ័ពជើងទឹករាមរបស់កងទ័ពជើងទឹកកម្ពុជា។ភាគីទាំងពីរបានអនុវត្តនូវការគោរពគ្នាដែលហៅថា Hello ASEAN ដែលជាពិធីគោរពគ្នានៅសមុទ្ររវាងនាវាកងទ័ពជើងទឹកនៃប្រទេសសមាជិកអាស៊ាន ផ្លាស់ប្តូរព័ត៌មាន និងបក់ទង់ឱ្យសញ្ញានិងបញ្ចេញសញ្ញាពន្លឺ ស្របតាមក្រមសញ្ញាអន្តរជាតិ។លោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងទឹកភូមិភាគ៥ បាននិយាយថា ទោះបីជាមានរលក និងខ្យល់បក់ខ្លាំងក៏ដោយ កងទ័ពជើងទឹកទាំងពីរបានបញ្ចប់ការល្បាតរួមគ្នាទាំងស្រុងតាមការគ្រោងទុកដោយធានាបាននូវសុវត្ថិភាពពេញលេញដែលនេះដោយសារការត្រៀមលក្ខណៈល្អនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធ។ការល្បាតរួមគ្នាមានគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ទន្ទឹមនឹងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការបង្កើនការយល់ដឹង ទំនុកចិត្ត និងជំនួយរវាងកងទ័ពជើងទឹកទាំងពីរ។បន្ទាប់ពីបញ្ចប់ការល្បាតរួមលើកទី៧២ នាវាលេខ ២៦៣ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) ដើម្បីចាប់ផ្តើមទស្សនកិច្ចសុច្ឆន្ទៈចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា តបតាមការអញ្ជើញរបស់កងទ័ពជើងទឹកកម្ពុជា៕ VOV/Khmer Times
Post a Comment