លោកMedvedevបាននិយាយថាសហរដ្ឋអាមេរិកកំពុងជំរុញពិភពលោកឆ្ពោះទៅរកហានិភ័យនៃជម្លោះកាន់តែអាក្រក់តាមរយៈការផ្តល់រថក្រោះ Abrams និងសន្យាផ្ទេរមីស៊ីល ATACMS ទៅកាន់អ៊ុយក្រែន។
 |
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev។TASS |
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានសរសេរនៅលើ Telegram នៅថ្ងៃទី២៦ខែកញ្ញាថា "វាហាក់បីដូចជារុស្ស៊ីមានជម្រើសតិចតួចណាស់ក្រៅពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយណាតូ"។ដោយសំដៅលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព(ATACMS) ដល់អ៊ុយក្រែនលោកMedvedevបាននិយាយថាអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក "បានប្រែទៅជាប្លុកហ្វាស៊ីស" ស្រដៀងទៅនឹងអ័ក្សនៃសង្គ្រាមលោកលើកទី២។ លោកបានប្រកាសថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងអង្គការណាតូប្រសិនបើចាំបាច់ដោយព្រមានបន្ថែមថាជម្លោះបែបនេះនឹងនាំទៅរកផលវិបាកដ៏អាក្រក់។អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថា"ជាលទ្ធផល មនុស្សជាតិនឹងទទួលរងការខាតបង់ច្រើនជាងឆ្នាំ១៩៤៥"ដោយសំដៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី២។នៅថ្ងៃដដែលនោះ លោកបានប្រកាសថាលោកបានទៅទស្សនាកន្លែងបាញ់ប្រហារក្បែរសមរភូមិជួរមុខក្នុងទីក្រុង Donetsk ដោយបានសរសើរទាហានរុស្ស៊ីនៅទីនេះថា “បង្ហាញពីគុណភាពប្រយុទ្ធដ៏ល្អឥតខ្ចោះ ជាមួយនឹងភាពខ្ជាប់ខ្ជួន និងការប្តេជ្ញាចិត្តឆ្ពោះទៅរកជ័យជម្នះ”។លោក Medvedev បានបង្ហាញជំហរតឹងតែងម្តងហើយម្តងទៀតចំពោះទំនាក់ទំនងជាមួយលោកខាងលិច ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កាលពីខែកញ្ញាលោកបានស្នើឱ្យផ្អាកទំនាក់ទំនងការទូតជាមួយសហភាពអឺរ៉ុប(EU)បន្ទាប់ពីប្លុកនេះបានគាំទ្រការហាមឃាត់ពលរដ្ឋរុស្ស៊ីនាំយករថយន្តផ្ទាល់ខ្លួននិងទូរស័ព្ទចល័តចូលទៅក្នុងទឹកដីសហភាពអឺរ៉ុប។អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក៏បានព្រមានម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយណាតូនិងលទ្ធភាពនៃសង្គ្រាមលោកលើកទី៣ផ្ទុះឡើងប្រសិនបើប្លុកនេះបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោកបាននិយាយម្តងហើយម្តងទៀតនូវសេចក្តីថ្លែងការណ៍របស់លោកថា រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅពេលចាំបាច់។សារព័ត៌មាន NBC នៅថ្ងៃទី២២ខែកញ្ញា បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក Joe Biden បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនថាក្រុងវ៉ាស៊ីនតោននឹងផ្តល់ ACTAMS ដែលជាមីស៊ីលដែលមានរយៈចម្ងាយ៣00 គីឡូម៉ែត្រទៅទីក្រុងគៀវ។មីស៊ីលនេះអាចជួយអ៊ុយក្រែនវាយប្រហារគោលដៅកាន់តែជ្រៅនៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន។សេតវិមាននិងមន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងបានព្រមានថា សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះកាន់តែខ្លាំងឡើង ដោយប្រកាសថាយោធារុស្ស៊ីនឹងពង្រឹងសមត្ថភាពនិងបច្ចេកទេសរបស់ខ្លួន ដើម្បីដោះស្រាយជាមួយមីស៊ីលប្រភេទនេះ៕ប្រភព RT/AFP
Post a Comment