អ្នកសារព័ត៌មា​​ន​​រាប់រយនា​ក់ប្ដឹងបុគ្គល​ផែ​​ង វ​ណ្ណៈនៅក្រសួងបន្ទាប់ពីប្រើភា​​សា​អត់ចូល​សា​លា​កា​​សែ​ត!

បន្ទាប់ពីការប្រមាថមើលថោកពីសំណាក់បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News។នៅព្រឹកទី២៧.០៩.២០២៣ បងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។ទន្ទឹមនិងនោះលោក ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍។ក៏បានទទួលញត្តិ ពីក្រុមអ្នកសារព័ត៌មាន និងទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ដោះស្រាយ តាមបែបបទរដ្ឋបាល..!។

បងប្អូនអ្នកសារព័ត៌មានចូលរួមប្តឹង។

រូបភាពសហការី
-លោក ផុស សុវណ្ណ បានសួរថាៈ តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ..?។

-ស្រាប់តែបងប្អូនអ្នកសារព័ត៌មានឆ្លើយថាៈ ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែងនិងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ។ព្រោះចាងហ្វាងសារព័ត៌មាន មួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែកសម្រាប់ធ្វើការប្រមាថតិះដៀលមកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន…!។លោក ផុស សុវណ្ណ បញ្ជាក់ថាៈ រាល់ការទាមទាររបស់បងប្អូន លោកនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងអាចទទួលយកបាន.!។ទាក់ទិនករណីខាងលើលោក ផុស សុវណ្ណ បានលើកជាឧទាហរណ៍ថា«ប្រសិនបើមានការលុប clip Video និងសូមទោសអាចនឹងពុំមានការលុបអាជ្ញាប័ណ្ណនោះទេ»។គួរឲ្យដឹងដែរថាថ្មីៗនេះ អង្គភាពអ្នកសារព័ត៌មានជាច្រើន បានប្រកាសថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ក្រោយបុគ្គលរូបនេះ បញ្ចេញវោហារថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ។មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ..!។មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ ក៏បានចាត់ទុកអ្នកសារព័ត៌មាន(ប្រជាពលរដ្ឋ)ស្មើនឹងពួកចោរចាប់ជំរិត។ពាក់ព័ន្ធរឿងរ៉ាវនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានបញ្ជាក់ថាៈ ការប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មាន ពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១ទេ!។ពោលគឺៈ ច្រើនលើកច្រើនសារមកហើយ ទាំងដែលបងប្អូនអ្នកសារព័ត៌មានគ្មានកំហុសអ្វីសោះ..!។ជាក់ស្ដែងៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បាននិយាយវ៉យសំឡេងតាមប្រព័ន្ធតេឡេក្រាមក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ.!។លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News ដោយនិយាយប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។បន្ទាប់មកទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយថាខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗ ឆ្កួតពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ។បន្ថែមពីនេះបុគ្គល ផែង វណ្ណៈ បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត និងបានធ្វើការប្រៀបធៀបថាៈបងប្អូនអ្នកសារព័ត៌មានទាំងពូជមិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង។មិនតែប៉ុណ្ណោះទង្វើរបស់ឈ្មោះ ផែង វណ្ណៈ ខាងលើនេះពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះទេ។ប៉ុន្តែបានបង្ហាញពីចរឹតញុះញង់បង្កឲ្យមានការរើសអើងនិងបង្កភាពវឹកវរដល់សង្គមជាហេតុធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំបាត់បង់ជំនឿចិត្តលើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ។ជាមួយនោះបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពខាងលើបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច។ជាពិសេសក្រសួងព័ត៌មានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រព្រឹត្តអំពើអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានជាធរមាន។ប្រភពព័ត៌មានបានឲ្យដឹងផងដែរថានេះមិនមែនជាលើកដំបូងនោះទេដែលលោក ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News អង្គុយលើសាឡុងនិយាយរិះគន់ដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ហើយជាពិសេសបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិនករណីខាងលើនេះ អ្នកសារព័ត៌មានបានលើកឡើងជាសំណួរថា តើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាណត្តិថ្មី នីតិកាលទី៧ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការផ្លូវច្បាប់បែបណាចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូច្នេះ? តើបុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ចង់បែងចែកឋានៈដល់អ្នកសារព័ត៌មាននៅកម្ពុជាឲ្យមានការរើសអើងឬយ៉ាងណាស្របពេលដែលប្រជាជនកម្ពុជាស្ទើរទាំងអស់សុទ្ធតែត្រូវបានរស់រានមានជីវិតឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា? គួររំលឹកផងដែរ ឈ្មោះ ផែង វណ្ណៈ កាលពីកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់បាននិយាយប្រមាថដល់ស្ថានប័នព័ត៌មាន Fresh News ថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេម រហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ….»។ ក្រោយមកអង្គភាពព័ត៌មាន Fresh News សូមទាមទារឱ្យឈ្មោះ ផែង វណ្ណៈ ប្រញាប់ធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានបរិហារកេរ្តិ៍មកលើ Fresh News ថា «ផ្សព្វផ្សាយនូវព័ត៌មានដែលមានលុយ» ដែលធ្វើឡើងតាមរយៈការ Live វីដេអូមួយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ផងដែរ បើមិនដូច្នោះទេ អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនោះ អង្គភាពព័ត៌មាន Fresh News បានទុកឱសានវាទរយៈពេល ២៤ម៉ោងដល់លោក ផែង វណ្ណៈ សម្រាប់ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Fresh News យ៉ាងធ្ងន់ធ្ងរ ។បន្ទាប់ពីមានការផ្សាយ សេចក្តីជូនដំណឹង របស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវ មួយសន្លឹក មកលើអង្គភាព អ្នកសារព័ត៌មាន ចំនួន ៧០០-៩០០ អង្គភាព គឺជាការចោទ ប្រកាន់ដោយមិនមានមូលដ្ឋានគ្រឹះ ច្បាស់លាស់ ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើស្ថាប័ន នៃក្រសួងព័ត៌មាន ។ ស្រាប់តែលោក ផែង ចេញមកបញ្ចេញមិតិ អសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។​គួររឭកបន្ថែមទៀតថាគេហទំព័រ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​លោក​ផែង វណ្ណៈ ឈ្មោះ www.phengvannaknews.com ត្រូវបាន​ក្រសួង​ព័ត៌មាន​ប្រកាស​លុប​អាជ្ញា​បណ្ណ​ចោល​នៅ​ថ្ងៃទី​១៨​មីនា​នេះ បន្ទាប់ពី​លោក​ផែង វណ្ណៈ បាន​ជេរប្រមាថ​លើ​ព្រះ​តេជគុណ​ពិន សែម ចៅអធិកា​វត្ត​រាជ​បូណ៍ ក្រុង​សៀមរាប ខេត្ត​សៀមរាប​កាលពី​ពេល​កន្លងទៅ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​។ ម្យ៉ាងទៀត​ក្រសួង​បញ្ជាក់ថានេះ​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​លើ​វិជ្ជាជីវៈ​និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​លោក​ផែង វណ្ណៈ បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​បន្ទាប់​ពី​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ព័ត៌មាន​របស់​លោក​ផែង វណ្ណៈ ក៏​មាន​មហាជន​ជាច្រើន​បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការលើកឡើង​នូវ​ការយល់ឃើញ និង​រិះគន់​ផ្សេងៗ​គ្នា​ទៅលើ​លោក​ផែង វណ្ណៈ ថា «​ក្នុងនាម​ជា​ពុទ្ធបរិស័ទ តែ​បែរជា​ប្រើ​ពាក្យសម្ដី​មិន​គួរ​គប្បី​ទៅលើ​ព្រះ​តេជគុណ​ពិន សែម ចៅអធិការ​វត្ត​រាជ​បូណ៌​ទៅវិញ​។​» មិន​តែ​ប៉ុណ្ណោះ​ក៏​មហាជន​ខ្លះទៀត​បាន​ហៅ​លោក​ផែង វណ្ណៈ ថា​ជា​ទមិឡ​ឥត​សាសនា​ថែមទៀត​ផង​៕ពុតសាម៉ាត់



បុគ្គល​ផែង វ​ណ្ណៈ



Powered by Blogger.