អគ្គលេខាបក្សNguyenPhuTrongអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ប្រធានាធិបតីអាមេរិកJoe Biden
អគ្គលេខាបក្សNguyenPhuTrongបានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកJoeBidenក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងពិធីដ៏ឧឡារិកបំផុតសម្រាប់ប្រមុខរដ្ឋ។នារសៀលថ្ងៃទី១០ ខែកញ្ញា នៅវិមានប្រធានាធិបតី អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក Joe Biden ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ក្នុងពិធីដ៏ឧឡារិកបំផុតសម្រាប់ប្រមុខរដ្ឋ។អញ្ជើញចូលរួមពិធីស្វាគមន៍មាន៖ សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man; ឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារជាតិ; លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្ស លោក Le Minh Hung; លេខាគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី Le Minh Khai; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son; ថ្នាក់ដឹកនាំទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកការិយាល័យអគ្គលេខាធិការ ...
![]() |
រូបភាពខ្លះរបស់អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលលោកប្រធានាធិបតី Joe Biden (រូបថត៖ Hoang Trieu) |
Post a Comment